Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ បង្អួតមីស៊ីលល្បឿនលឿនជាងសំឡេងទំនើបបំផុត មានសមត្ថភាព​ហោះដល់ អ៊ីស្រាអែល

បានផុស

នៅ

កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) កាលពីថ្ងៃអាទិត្យបានបង្អួតនូវកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេងដ៏ទំនើបបំផុតរបស់ប្រទេសក្នុងពិធីកម្រមួយរៀបចំឡើងនៅទីក្រុងតេហេរ៉ង់ដែលមានការចូលរួមពីសំណាក់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារព័ត៌មាន IRNA បានឲ្យដឹងថា មីស៊ីល Fattah-2 ដែលបំពាក់ដោយក្បាលគ្រាប់ល្បឿនលឿនជាងសំឡេង HGV ត្រូវបានដាក់បង្ហាញនៅសាកលវិទ្យាល័យ Ashura Aerospace Science and Technology ក្នុងពិពណ៌បង្ហាញពីការរីកចម្រើនយ៉ាងក្រៃលែងនៃបច្ចេកវិទ្យាអវកាសសម្រាប់សាធារណរដ្ឋឥស្លាមមួយនេះ ។

ក្បាលគ្រាប់ល្បឿនលឿនជាងសំឡេង HGV ដែលជាទូទៅត្រូវបានបំពាក់នៅលើប្រភេទមីស៊ីលផ្លោង មានសមត្ថភាពអាចផ្លាស់ប្ដូរគន្លងហោះហើររបស់វា ជាពិសេសប្រព័ន្ធខែលការពារមីស៊ីលធម្មតា មិនអាចស្ទាក់ចាប់ ឬបញ្ឈប់វាបាននោះទេ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មេបញ្ជាការនៃកងកម្លាំងអវកាស IRGC លោកឧត្តមសេនីយ៍ Amir Ali Hajizadeh បាននិយាយថា កន្លងមករយៈចម្ងាយរបស់មីស៊ីលនេះអាចហោះហើរចម្ងាយ ១,៤០០ គីឡូម៉ែត្រ ប៉ុន្តែសម្រាប់បច្ចេកវិទ្យាថ្មីនេះ កម្លាំងហោះរបស់វាអាចកើនឡើងដល់ ២,០០០ គីឡូម៉ែត្រ ។

លោកឧត្តមសេនីយ៍លើកឡើងទៀតថា ក្នុងរយៈចម្ងាយបែបនេះ មីស៊ីល Fattah-2 នឹងមានសក្ដានុពលហោះហើរចូលដល់ទឹកដីនៃប្រទេសអ៊ីស្រាអែលដែលទីក្រុងតេហេរ៉ង់ចាត់ទុកជាសត្រូវដ៏ធំរបស់ខ្លួន ស្របពេលដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បើកការវាយប្រហារមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាផង ។

គួរបញ្ជាក់ថា អ៊ីរ៉ង់បានក្លាយជាប្រទេសទី ៤ នៅលើពិភពលោកដែលប្រើប្រាស់បច្ចេកវិទ្យាបែបនេះ ខណៈប្រទេស ៣ ផ្សេងទៀតនោះ រួមមាន ចិន រុស្ស៊ី និងសហរដ្ឋអាមេរិក ខណៈក្បាលគ្រាប់មីស៊ីលល្បឿនលឿនជាងសំឡេង HGV របស់រុស្ស៊ី មានសមត្ថភាពហោះហើរលឿនជាងសំឡេងពី ២០ ទៅ ២៧ ដង ឬចន្លោះពី ២៤,០០០ ទៅ ៣៣,០០០ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ គ្រាប់ផ្លោងជាច្រើនបាញ់រះចេញពី លីបង់ ហោះទៅកាន់ អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម