ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ប្រាប់ពីបញ្ហាមួយ ដែលអាស៊ាន ពិបាកដោះស្រាយបំផុត
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បាននិយាយថា ជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា គឺជាបញ្ហាដ៏លំបាកមួយដែលប្លុកអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវដោះស្រាយ។
ថ្លែងក្នុងវេទិកាមួយនៅរដ្ឋហាវ៉ៃ កាលពីថ្ងៃចន្ទទី២០ខែវិច្ឆិកា លោក Marcos និយាយថា មានការប្តេជ្ញាចិត្តពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ប៉ុន្តែបញ្ហាមានភាពស្មុគស្មាញ រួមទាំងផលប៉ះពាល់មនុស្សធម៌ផងដែរ។

តាមការបញ្ជាក់ពីអង្គការសហប្រជាជាតិ, មនុស្សជាងមួយលាននាក់ ត្រូវផ្លាស់ទីលំនៅចាប់តាំងពីយោធាមីយ៉ាន់ម៉ា ធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០២មក ដោយបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរុញច្រានប្រទេសឲ្យធ្លាក់ចូលទៅក្នុងជម្លោះ និងការបំផ្លាញសេដ្ឋកិច្ច។
លោក Marcos និយាយថា “មានកម្លាំងរុញច្រានយ៉ាងខ្លាំង សម្រាប់អាស៊ានក្នុងការដោះស្រាយបញ្ហានេះ ប៉ុន្តែវាជាបញ្ហាដ៏លំបាកបំផុត”។
ការបង្ក្រាបក្រោយរដ្ឋប្រហាររបស់យោធាមីយ៉ាន់ម៉ា លើអ្នកប្រឆាំង បានបង្កើតឲ្យមានចលនាតស៊ូ ដែលបាននិងកំពុងកើនឡើងយ៉ាងខ្លាំងក្លា។ អាស៊ាន បានហាមមេទ័ពកំពូលមិនឲ្យចូលរួមកិច្ចប្រជុំរបស់ខ្លួន លុះត្រាតែពួកគេប្តេជ្ញាចិត្តចំពោះផែនការសន្តិភាព របស់ប្លុកនេះសិន។
សូមបញ្ជាក់ ហ្វីលីពីននឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៦ ជំនួសមីយ៉ាន់ម៉ា ដែលដំបូងឡើយ ត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ សង្គ្រាមពាក្យសម្តីចិន-ហ្វីលីពីន លើហេតុការណ៍នៅសមុទ្រចិនខាងត្បូង កំពុងបង្កើនហានិភ័យជម្លោះប្រដាប់អាវុធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ