Connect with us

ព័ត៌មានអន្ដរជាតិ

យោធាមីយ៉ាន់ម៉ាលុបបំបាត់យន្តការសន្តិភាពរបស់គណបក្សលោកស្រី អ៊ុងសាន ស៊ូជី

បានផុស

នៅ

រដ្ឋាភិបាលយោធារបស់កងកម្លាំង Tatmadaw បានលុបបំបាត់ចោលមជ្ឈមណ្ឌលផ្សះផ្សាជាតិ និងសន្តិភាព (NRPC) ដែលជាយន្តការដំណើរការសន្តិភាពផ្ទៃក្នុងឈានមុខគេរបស់រដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី ដោយចាប់ខ្លួនមេដឹកនាំស៊ីវិលមួយចំនួនក្នុងមជ្ឈមណ្ឌលនោះ ។

កងកម្លាំង Tatmadaw បានជូនដំណឹងដល់ក្រុមប្រដាប់អាវុធជនជាតិភាគតិចថា កិច្ចចរចាសន្តិភាពនាពេលអនាគតនឹងត្រូវបានបន្តតែជាមួយគណៈកម្មាធិការសន្តិភាពដែលបង្កើតឡើងដោយកងកម្លាំង Tatmadaw ប៉ុណ្ណោះ ។

NRPC ដឹកនាំដោយទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងកងកម្លាំង Tatmadaw ស្ថិតនៅក្រោមការដឹកនាំរបស់អង្គការក្នុងការធ្វើកិច្ចចរចានយោបាយជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lamai Gum Ja សមាជិកនៃក្រុមបង្កើតសន្តិភាពនិយាយ (PCG) បាននិយាយថា “យើងត្រូវបានគេជូនដំណឹងថា NRPC ត្រូវបានលុបបំបាត់ចោល ។ PCG បាននិងកំពុងជួយក្នុងកិច្ចចរចាសន្តិភាពរវាងក្រុមប្រដាប់អាវុធជនជាតិភាគតិច Northern Alliance ដែលមានសមាជិកចំនួន ៤ ក្រុម និងកងទ័ព Tatmadaw” ។

លោកបាននិយាយថា “ប្រសិនបើមានតម្រូវការសម្រាប់ការចរចារ យើងគួរតែពិភាក្សាជាមួយក្រុមដែលបង្កើតដោយយោធា ។ សមាជិកនៃក្រុមប្រដាប់អាវុធជនជាតិភាគតិច Northern Alliance មិនទាន់បានបង្ហាញជំហរច្បាស់លាស់ណាមួយអំពីស្ថានភាពនេះនោះទេ” ។

មុនពេលការកាន់កាប់អំណាចរបស់យោធា កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ការជួបពិភាក្សាគ្នានៅក្នុងខែកុម្ភៈរវាងកងទ័ព Tatmadaw និងក្រុមប្រដាប់អាវុធជនជាតិភាគតិច Northern Alliance ដែលរួមបញ្ចូលដោយកងទ័ពឯករាជ្យរដ្ឋ Kachin ដែលជាក្រុមប្រដាប់អាវុធធំជាងគេទីពីរនៅក្នុងប្រទេស កងកម្លាំង Arakan ដែលមានមូលដ្ឋាននៅរដ្ឋរ៉ាក់ឃីន កងទ័ពរំដោះជាតិ Ta’ang និងកងទ័ពសម្ព័ន្ធមិត្តប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា ។ ក្រុមប្រដាប់អាវុធទាំង ៤ មិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ទូទាំងប្រទេស (NCA) នៅឡើយទេ ។

លោក Lamai Gum Ja បាននិយាយថា “កិច្ចចរចាដែលបានគ្រោងទុកត្រូវបានលុបចោលដោយស្វ័យប្រវត្តិ បន្ទាប់ពីរដ្ឋប្រហារយោធា” ។

ចំណែកលោកវរសេនីយ៍ឯក Khun Okkar ប្រធានអង្គការរំដោះជាតិ Pa-O បានចេញការព្រមានដោយប្រយ័ត្នប្រយែងថា កិច្ចព្រមព្រៀងនយោបាយណាមួយជាមួយរដ្ឋាភិបាលថ្មីដែលបង្កើតឡើងដោយយោធា Tatmadaw បន្ទាប់ពីការរឹបអូសអំណាចអាចមានន័យថា ក្រុមប្រដាប់អាវុធជនជាតិភាគតិចត្រូវតែទទួលស្គាល់ ។

គួរបញ្ជាក់សាជាថ្មីថា កាលពីថ្ងៃទី ១ ខែកុម្ភៈ យោធាមីយ៉ាន់បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលមួយឆ្នាំពេញ និងបានចាប់ឃុំខ្លួនមេដឹកនាំស៊ីវិលមួយចំនួនរួមមានលោកប្រធានាធិបតី U Win Myint ទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងឥស្សរជនជាន់ខ្ពស់ផ្សេងទៀតរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលកំពុងកាន់អំណាច ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Myanmar Times

ចុចអាន ៖ ក្រុមប្រព័ន្ធផ្សព្វផ្សាយព្រួយបារម្ភអំពីសេរីភាពសារព័ត៌មានក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមការគ្រប់គ្រងរបស់យោធា

ចុចអាន ៖ ទីបំផុត មេទ័ពមីយ៉ាន់ម៉ា ចេញមុខបញ្ជាក់ច្បាស់ៗជាលើកដំបូងបន្ទាប់ពីរដ្ឋប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម