Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហាម៉ាសបដិសេធរបាយការណ៍អំពីកិច្ចព្រមព្រៀងដោះដូរអ្នកទោសជាមួយអ៊ីស្រាអែល

បានផុស

នៅ

សមាជិកជាន់ខ្ពស់ក្រុមហាម៉ាស នៅថ្ងៃចន្ទបានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថា ចលនាប៉ាឡេស្ទីនបានឈានដល់កិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសជាមួយអ៊ីស្រាអែល។Hamas denies progress on prisoner swap deal with Israel – Middle East  Monitor

លោក Izzat al-Rishq បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “របាយការណ៍អំពីកិច្ចព្រមព្រៀងដោះដូរអ្នកទោសគឺមិនពិតនោះទេ” ។

ចំពោះកាសែត​អ៊ីស្រាអែលវិញ ​ក៏​បាន​បដិសេធ​របាយការណ៍​អំពី​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុម​ហាម៉ាស​ដើម្បី​ដោះ​ដូរ​អ្នក​ទោសផងដែរ។ កាសែត Jerusalem Post បាន​និយាយ​ដោយ​ដក​ស្រង់​សម្តី​មន្ត្រី​ជាន់​ខ្ពស់​អ៊ីស្រាអែល​ម្នាក់​ថា “វា​មិនទាន់​មាន​អ្វី​នៅ​ឡើយ​ទេ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីកាតាលោក Sheikh Mohammed Bin Abdulrahman Al-Thani បាននិយាយថា កិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសគឺជិតឈានដល់ទីបញ្ចប់ហើយ។

ក្រុមហាម៉ាសត្រូវបានគេជឿថាកំពុងឃុំខ្លួនជនជាតិអ៊ីស្រាអែលយ៉ាងហោចណាស់ ២៣៩នាក់ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា។ ក្រុមប៉ាឡេស្ទីននិយាយថាខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីដោះលែងអ្នកចាប់ជាថ្នូរនឹងជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Anadolu

ចុចអាន៖ ក្រុមហេសបូឡា វាយប្រហារជំរំយោធាអ៊ីស្រាអែល

ចុចអាន៖ អ៊ីរ៉ង់ បង្អួតមីស៊ីលល្បឿនលឿនជាងសំឡេងទំនើបបំផុត មានសមត្ថភាព​ហោះដល់ អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៥ នាទីutes មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២៣ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៣ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Sokha Hotels

ព័ត៌មានពេញនិយម