ព័ត៌មានអន្ដរជាតិ
សិស្សសាលាប៉ាឡេស្ទីនជាង ៣ពាន់នាក់ស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សា
ក្រសួងសុខភាពប៉ាឡេស្ទីនបាននិយាយ នៅថ្ងៃចន្ទថា សិស្សសាលាជាង ៣,០០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលា។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលប្រារព្ធទិវាកុមារពិភពលោកថា “ការវាយលុករបស់អ៊ីស្រាអែលបានធ្វើឱ្យកុមារជាង ៥,០០០នាក់បានស្លាប់ ដែលក្នុងនោះរួមមានសិស្សសាលាជាង ៣,០០០នាក់” ។

ក្រសួងបានអំពាវនាវដល់អង្គការសិទ្ធិកុមារទាំងអស់ឲ្យទទួលខុសត្រូវក្នុងការទប់ស្កាត់ការរំលោភបំពានរបស់អ៊ីស្រាអែលដែលកំពុងកើនឡើង និងបញ្ចប់ឧក្រិដ្ឋកម្មរបស់ពួកគេ។ ក្រសួងបាននិយាយថា “ការសម្លាប់កុមារ និងសិស្សសាលានៅតំបន់ហ្គាហ្សាស្ទ្រីប បានរំលោភលើបទដ្ឋានអន្តរជាតិ” ។
យោងតាមតួលេខចុងក្រោយរបស់អាជ្ញាធរប៉ាឡេស្ទីនបានឱ្យដឹងថា ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាកាលពីថ្ងៃទី ៧ ខែតុលា បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ១៣,០០០នាក់ត្រូវបានសម្លាប់ រួមទាំងស្ត្រី និងកុមារជាង ៩,០០០នាក់ និងជាង ៣០,០០០នាក់ផ្សេងទៀតបានរងរបួស៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Anadolu
ចុចអាន៖ ក្រុមហាម៉ាសបដិសេធរបាយការណ៍អំពីកិច្ចព្រមព្រៀងដោះដូរអ្នកទោសជាមួយអ៊ីស្រាអែល

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?