ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល សារភាពថា កងទ័ពរបស់ខ្លួនអសមត្ថភាព
ក្រោយរូបភាពនៃសោកនាដកម្មនៅតំបន់ហ្គាហ្សាស្ទ្រីបបានរីករាលដាលនៅក្នុងប្រព័ន្ធផ្សព្វផ្សាយពីមួយថ្ងៃទៅមួយថ្ងៃ អ៊ីស្រាអែលហាក់ដូចជាបាត់បង់ការគាំទ្រពីសាធារណៈជនអន្តរជាតិទូទាំងពិភពលោក ចំពេលការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងតំបន់ហ្គាហ្សា ត្រូវបានថ្កោលទោស។

អ៊ីស្រាអែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការគាំទ្រពីអន្តរជាតិសម្រាប់ការបន្តនៃការវាយប្រហារទៅលើតំបន់ហ្គាហ្សាស្រ្ទីប ដែលបានឈានចូលដល់ខែទីពីររបស់ពួកគេ ហើយបានព្យាករណ៍ថាជម្លោះនឹងបន្តអូសបន្លាយរយៈពេលយូរ ដោយសារតែអសមត្ថភាពនៃកងទ័ពរបស់ខ្លួនក្នុងការសម្រេចបាននូវគោលដៅដែលខ្លួនបានកំណត់។
ក្រោយការប៉ះទង្គិចគ្នានៅថ្ងៃទី ៧ ខែតុលា អ៊ីស្រាអែលបានប្រើខ្សែវីដេអូដែលបានថតនៅថ្ងៃដំបូងពីទីក្រុងអ៊ីស្រាអែលជុំវិញតំបន់ហ្គាហ្សាស្ទ្រីប ក្នុងការឃោសនាទៅកាន់សាធារណៈជនអន្តរជាតិ ដែលពេលនោះទទួលបានការគាំទ្រពីលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលរូបភាពនៃការបំផ្លិចបំផ្លាញ និងការសម្លាប់រង្គាលបានចាប់ផ្តើមលេចចេញពីតំបន់ហ្គាហ្សាស្ទ្រីប ការយកចិត្តទុកដាក់របស់សាធារណជនអន្តរជាតិបែរជាផ្តោតកាន់តែខ្លាំងទៅលើជនជាតិប៉ាឡេស្ទីន។ ក្នុងបរិបទនេះ រដ្ឋធានីអាមេរិក អឺរ៉ុប និងមជ្ឈិមបូព៌ាហាក់ងាកមកគាំទ្រប៉ាឡេស្ទីនវិញ ហើយចាប់ផ្ដើមបន្ទោសអ៊ីស្រាអែល៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Anadolu
ចុចអាន៖ សិស្សសាលាប៉ាឡេស្ទីនជាង ៣ពាន់នាក់ស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ