Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ទម្លាយពីកម្លាំងសរុបរបស់ក្រុមហាម៉ាសដែលហ៊ានបើកការវាយ​ប្រហារកាលពីថ្ងៃទី៧ ខែតុលា

បានផុស

នៅ

កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) កាលពីពេលថ្មីៗនេះបានចេញការប៉ាន់ប្រមាណអំពីចំនួនកម្លាំងរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសដែលហ៊ានបើកការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការវាយតម្លៃរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ផ្អែកលើព័ត៌មានដែលទទួលបានពីការសាកសួរចម្លើយលើក្រុមហាម៉ាសបានឲ្យដឹងថា យុទ្ធជនរបស់ក្រុមប្រដាប់អាវុធមួយនេះបាននាំកម្លាំងប្រហែល ៣,០០០ នាក់ អំឡុងការវាយឆ្មក់ចូលក្នុងទឹកដីអ៊ីស្រាអែលនៅព្រឹកព្រលឹមកាលពីជាងមួយខែមុន ។

យោធាបញ្ជាក់ទៀតថា ក្រុមហាម៉ាសដែលបានលើកទ័ពប្រយុទ្ធ ៣,០០០ នាក់ក្នុងការប្រយុទ្ធ ក៏ដូចជាការវាយប្រហារឆ្លងព្រំដែនចូលប្រទេសអ៊ីស្រាអែល ក៏បានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់ ដែលភាគច្រើនជាជនស៊ីវិលកំពុងស្នាក់នៅក្នុងផ្ទះរបស់ពួកគេ និងអ្នកចូលរួមនៅក្នុងពិធីបុណ្យតន្ត្រីមួយកន្លែង ខណៈពួកសកម្មប្រយុទ្ធក៏បានចាប់ចំណាប់ខ្មាំងយ៉ាងតិច ២៤០ នាក់ផងដែរ ។

ចាប់តាំងពីពេលនោះមក កងកម្លាំងការពារជាតិអ៊ីស្រាអែលបានបើកការវាយបកទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សា និងបានសម្លាប់ពួកសកម្មប្រយុទ្ធរបស់ក្រុមហាម៉ាសប្រមាណ ១,០០០ នាក់ផងដែរ និងចាប់ខ្លួនបានប្រហែល ២០០ នាក់ក្នុងរយៈពេល ២ ថ្ងៃដំបូងនៃប្រតិបត្តិការមិនធ្លាប់មានពីមុនមកមួយនេះ ។

រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ខណៈយោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ជនស៊ីវិលលើស ១៣,៣០០ នាក់ រួមទាំងកុមារ និងស្ត្រីសរុប ៩,១៥០ នាក់ត្រូវបានសម្លាប់ ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សលើស ៣០,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ គ្រាប់ផ្លោងជាច្រើនបាញ់រះចេញពី លីបង់ ហោះទៅកាន់ អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម