ព័ត៌មានអន្ដរជាតិ
EU ប្រាប់ឲ្យអ៊ីស្រាអែល ត្រូវតែគោរពច្បាប់សង្គ្រាម
អ៊ីស្រាអែល ត្រូវតែគោរពច្បាប់សង្គ្រាម និងចាត់វិធានការប្រុងប្រយ័ត្នជាចាំបាច់ទាំងអស់ ដើម្បីចៀសវាងការស្លាប់ជនស៊ីវិល ខណៈខ្លួននៅតែបន្តការវាយប្រហារតាមផ្លូវអាកាស និងដីគោកនៅតំបន់ហ្គាហ្សា ប្រឆាំងក្រុមប្រដាប់អាវុធហាម៉ាសប៉ាឡេស្ទីន។ នេះបើតាមការបញ្ជាក់ពីតំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស លោក Josep Borrell។
នៅក្នុងបទសម្ភាសជាមួយកាសែត El Pais របស់អេស្ប៉ាញ កាលពីថ្ងៃចន្ទទី២០ខែវិច្ឆិកា លោក Borrell បានរំលឹកឡើងវិញថា ថ្វីបើលោកថ្កោលទោសការវាយប្រហាររបស់ចលនាហាម៉ាសលើអ៊ីស្រាអែលក៏ដោយ ប៉ុន្តែភាពភ័យរន្ធត់មួយ មិនគួរបង្ហាញឲ្យឃើញភាពភ័យរន្ធត់មួយទៀតទេ។ លោកនិយាយបែបនេះ ដោយសំដៅទៅលើការទម្លាក់គ្រាប់បែកឥតឈប់ឈរនៅតំបន់ហ្គាហ្សា។
អ្នកការទូតកំពូល EU រូបនេះបន្តថា លោកបានរំលឹកមន្ត្រីអ៊ីស្រាអែលថា សង្រ្គាមមានច្បាប់របស់វា ហើយការទម្លាក់គ្រាប់បែកត្រូវតែគិតគូរដល់ការស្លាប់និងរបួសមនុស្ស។
ទន្ទឹមនោះ លោក Borrell បានសម្តែងនូវភាពមិនច្បាស់លាស់ ទាក់ទងនឹងការអះអាងរបស់អ៊ីស្រាអែលដែរថា ការវាយប្រហារដ៏មានឥទ្ធិពលលើអគារនានាក្នុងតំបន់ហ្គាហ្សា គឺមានគោលបំណងបំផ្លាញផ្លូវរូងក្រោមដី ដែលសាងសង់ដោយក្រុមហាម៉ាស។
លោកក៏បានគូសបញ្ជាក់ផងដែរថា ជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន មិនអាចដោះស្រាយជាមួយនឹងការជម្លៀសប្រជាជនច្រើនជាងពីរលាននាក់ចេញពីតំបន់ហ្គាហ្សាបានទេ ហើយថា មានតែដំណោះស្រាយនយោបាយប៉ុណ្ណោះ ទើបមានឱកាសជោគជ័យ។ ប្រសិនបើអ៊ីស្រាអែលចង់កសាងសន្តិភាព ពួកគេមិនអាចសាបព្រួសនូវភាពស្អប់ខ្ពើមបន្ថែមទៀតបានឡើយនាពេលឥឡូវនេះ។
ចាប់តាំងពីផ្ទុះសង្គ្រាមនៅថ្ងៃទី៧ខែតុលាមក EU បានទទួលស្គាល់សិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន និងអំពាវនាវសម្រាប់ការផ្អាកបាញ់មនុស្សធម៌។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអឺរ៉ុបមួយចំនួន ដូចជាសហរដ្ឋអាមេរិកផងដែរ បានស្ទាក់ស្ទើរក្នុងការជំរុញឲ្យភាគីទាំងសងខាង ឲ្យយល់ព្រមលើបទឈប់បាញ់ ដោយលើកឡើងពីក្តីព្រួយបារម្ភអំពីថាតើ កិច្ចព្រមព្រៀងបែបនេះនឹងធានាសន្តិសុខរបស់ប្រទេសនាពេលអនាគតដែរឬក៏អត់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ីស្រាអែល បើកការវាយប្រហារអាកាស លើមន្ទីរពេទ្យឥណ្ឌូណេស៊ី នៅ ហ្គាហ្សា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់