Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការអ៊ីតាលី កាត់ទោសទ្រង់ទ្រាយធំ ដាក់ពន្ធនាគារក្រុមម៉ាហ្វីយ៉ា សរុបចូលគ្នា ជាង២២០០ឆ្នាំ

បានផុស

នៅ

កាលពីថ្ងៃចន្ទទី២០ខែវិច្ឆិកា តុលាការអ៊ីតាលី បានកាត់ទោសសមាជិកនិងសហការីនៃអង្គការឧក្រិដ្ឋកម្ម “Ndrangheta” ចំនួន២០៧នាក់ ឲ្យជាប់ពន្ធនាគារសរុបចូលគ្នាជាង២២០០ឆ្នាំ ខណៈនេះទើបតែជាការបញ្ចប់ដំណាក់កាលដំបូង នៃការកាត់ទោសក្រុមម៉ាហ្វីយ៉ាដ៏ធំបំផុតនៅក្នុងប្រទេស សម្រាប់រយៈពេលជិត៤ទសវត្សរ៍ប៉ុណ្ណោះ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុងចោទ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​នានារួម​មាន ​ឃាតកម្ម ជួញ​ដូរ​គ្រឿង​ញៀន សូកប៉ាន់ ​ជំរិត​ទារ​ប្រាក់ និង​ការ​បង្កើត​សមាគម​ឧក្រិដ្ឋកម្ម។

ការកាត់ក្តីនេះគឺផ្តោតសំខាន់លើគ្រួសារ Mancuso ដែលជាអ្នកមានឥទ្ធិពលបំផុតមួយនៅក្នុង អង្គការ Ndrangheta បើទោះបីជាគ្រួសារចៅហ្វាយនាយ Luigi Mancuso នឹងត្រូវបានកាត់ទោសដាច់ដោយឡែកពីគ្នាក៏ដោយ។

មេៗឈ្មោះ Saverio Razionale, Paolino Lo Bianco និង Domenico Bonavota សុទ្ធតែទទួលបានការកាត់ទោសធ្ងន់ធ្ងរជាងគេ ពោលគឺក្នុងម្នាក់ត្រូវជាប់ពន្ធនាគារ៣០ឆ្នាំ។

(រូបថត៖ AFP)

លើសពីនេះ បុគ្គលមានកេរ្តិ៍ឈ្មោះសុះសាយ ដែលត្រូវបានរកឃើញថាជាប់ក្នុងប្រតិបត្តិការរបស់ក្រុមឧក្រិដ្ឋកម្មនេះរួមមាន អតីតសមាជិកសភារបស់គណបក្ស Forza Italia និងជាអនុប្រធានរបស់លោក Berlusconi ឈ្មោះ Giancarlo Pittelli ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១១ឆ្នាំ ពីបទសហការជាមួយអង្គការ Ndrangheta និងមានទំនាក់ទំនងនយោបាយជាមួយគ្រួសារ Mancuso។ មេប៉ូលិស អភិបាលក្រុង ក្រុមប្រឹក្សាមូលដ្ឋាន និងអ្នកជំនួញដែលមានឋានៈខ្ពស់ ក៏ត្រូវបានកាត់ទោសផងដែរ។

ហូរហៀរជាមួយនឹងមូលនិធិពីការគ្រប់គ្រង ៨០% នៃចរាចរកូកាអ៊ីនរបស់អឺរ៉ុប, អង្គការនេះត្រូវគេចោទប្រកាន់ថា បានទិញអាជីវកម្មស្របច្បាប់ជាច្រើន ដើម្បីជួយលាងលុយកខ្វក់របស់ពួកគេ រាប់ចាប់ពីសណ្ឋាគារ និងភោជនីយដ្ឋាន រហូតដល់ហាងលក់រថយន្ត។

(រូបថត៖ AP)

បន្ថែមពីលើបុគ្គលចំនួន២០៧នាក់ដែលត្រូវបានកាត់ទោសកាលពីថ្ងៃចន្ទ បុគ្គល៧០នាក់ផ្សេងទៀត ត្រូវបានកាត់ទោសផងដែរនៅក្នុងឆ្នាំ២០២១។

យោងតាមវិទ្យាស្ថានស្រាវជ្រាវ Demoskopita បានឲ្យដឹងថា អង្គការ Ndrangheta គឺជាក្រុមឧក្រិដ្ឋជនដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក ជាមួយនឹងប្រតិបត្តិការនៅគ្រប់ទ្វីបទាំងអស់ និងមានប្រាក់ចំណេញប្រចាំឆ្នាំប្រមាណ ៥៣ ពាន់លានអឺរ៉ូ (៥៨ពាន់លានដុល្លារ)៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ មកស្គាល់ច្បាស់ ពីស្តេចនយោបាយអ៊ីតាលី លោក Silvio Berlusconi

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម