Connect with us

ព័ត៌មានអន្ដរជាតិ

Sniper អ៊ុយក្រែន បំបែកឯតទគ្គកម្មពិភពលោក ដោយបាញ់សម្លាប់ទាហានរុស្ស៊ី នៅចម្ងាយឆ្ងាយបំផុត ៣.៧៩គីឡូម៉ែត្រ

បានផុស

នៅ

អ្នកលបបាញ់ (Sniper) ជនជាតិអ៊ុយក្រែនម្នាក់ បានបំបែកឯតទគ្គកម្មពិភពលោក បន្ទាប់ពីបាញ់សម្លាប់ទាហានរុស្ស៊ីពីចម្ងាយ៣.៧៩គីឡូម៉ែត្រ ជាមួយនឹងកាំភ្លើងដែលមានឈ្មោះថា “Lord of the Horizon”។

ទាហានអ៊ុយក្រែន (រូបថត៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាហាន​ដែល​សុំមិន​បញ្ចេញ​ឈ្មោះ​រូបនេះ គឺជាអ្នក​បម្រើការ​ក្នុង​សេវា​សន្តិសុខ​អ៊ុយក្រែន (SBU) ហើយពេលនេះ គាត់បាន​បំបែក​កំណត់​ត្រាចាស់ដែល​ធ្វើបាន​ដោយ​អ្នក​លបបាញ់​ប្រតិបត្តិការ​ពិសេស​កាណាដា​នៅ​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ២០១៧ ដោយកាលនោះមានចម្ងាយ ៣.៥៤គីឡូម៉ែត្រ។

(រូបថត៖ Daily Mail)

SBU និយាយថា “អ្នកលបបាញ់របស់យើង កំពុងសរសេរជាថ្មីនូវក្បួននៃការបាញ់ស៊ីបជាសកល ដោយបង្ហាញពីសមត្ថភាពដែលមិនអាចប្រៀបផ្ទឹមបាន ដើម្បីប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅចម្ងាយដ៏គួរឲ្យកត់សម្គាល់”។

ទោះបីជាយ៉ាងណាក៏ដោយ យោធាអ៊ុយក្រែនមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀត ដូចជា ពេលវេលានៃការបាញ់ ឬទីកន្លែងថតបាននោះទេ។

កាំភ្លើង “Lord of the Horizon” (រូបថត៖ X)

តាមការផ្សាយពីគេហទំព័រ Firearms Blog, កាំភ្លើង “Lord of the Horizon” ត្រូវបានបង្កើតឡើងនិងផលិតដោយ MAYAK ដែលជាក្រុមហ៊ុនផលិតអាវុធរបស់អ៊ុយក្រែន ហើយមានរូបរាងដ៏ធំសម្បើមប្រវែង១.៨២ម៉ែត្រ ហើយបើដាក់គ្រាប់ត្រឹមត្រូវ កាំភ្លើងនេះអាចបាញ់ចេញគ្រាប់ ដែលធ្វើដំណើរលឿនជាងល្បឿនសំឡេងជិត ៣.០៤ គីឡូម៉ែត្រឯណោះ ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ស្រ្តីបាញ់ស៊ីបដៃឯក “Charcoal” ក្លាយជាវីរនារី អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ៣៩ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ៤២ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

ព័ត៌មានជាតិ៤៧ នាទីutes មុន

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម