Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ទម្លាក់គ្រាប់បែកគីមីផូស្វ័រមិនប្រណីដៃលើទីក្រុងព្រំដែនភាគខាង​ត្បូង លីបង់

បានផុស

នៅ

យោងតាមប្រព័ន្ធផ្សព្វផ្សាយលីបង់បានឲ្យដឹងថា កងទ័ពអ៊ីស្រាអែលបានបើកការបាញ់ផ្លោង ក៏ដូចជាទម្លាក់គ្រាប់បែកគីមីផូស្វ័រទៅលើទីក្រុង Kafr Kila ដែលជាមូលដ្ឋានរបស់ក្រុមហេសបូឡា និងមានប្រជាជនរស់នៅច្រើនកកកុញ ក្នុងការវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយ ចាប់តាំងពីថ្ងៃទី៨ ខែតុលាមក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានមួយនេះបានរាយការណ៍ទៀតថា “ក្រៅពីទីក្រុងមូលដ្ឋានរបស់ក្រុមហេសបូឡាមួយនេះ ការបាញ់ផ្លោងរបស់អ៊ីស្រាអែលក៏បានកំណត់គោលដៅលើទីក្រុងព្រំដែនជាច្រើនផ្សេងទៀតដូចជា ទីក្រុង Odaisseh, ទីក្រុង Alma Shaab រួមទាំងជាយក្រុង Naqoura, Jabal al-Lubnani និងទីក្រុង Meis el-Jabal ផងដែរ” ។

ស្របពេលជាមួយគ្នានេះ កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ (UNIFIL) ក៏បានបន្លឺសំឡេងស៊ីរ៉ែនប្រកាសអាសន្នផងដែរ បន្ទាប់ពីការបាញ់ផ្លោងគ្រាប់បែកគីមីផូស្វ័ររបស់អ៊ីស្រាអែល ខណៈភាគីខាងអ៊ីស្រាអែលអះអាងថា នេះជាការបាញ់ផ្លោងសងសឹករបស់ខ្លួនទៅលើតំបន់ព្រំដែនលីបង់ ។

វិទ្យុកងទ័ពអ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃអាទិត្យថា គ្រាប់ផ្លោងប្រហែល ២០ គ្រាប់ត្រូវបានបាញ់រះចេញពីប្រទេសលីបង់ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ហោះឆ្ពោះទៅកាន់តំបន់ Upper Galilee របស់អ៊ីស្រាអែល ខណៈសំឡេងស៊ីរ៉ែនប្រកាសអាសន្នក៏បានបន្លឺឡើងនៅក្នុងទីក្រុង Shtula នៅភាគខាងលិចនៃតំបន់ក្បែរព្រំដែនលីបង់មួយនេះផងដែរ ។

ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍កន្លងមកនេះ កងកម្លាំង​ការពារ​អ៊ីស្រាអែល (IDF) និង​ក្រុមហេសបូឡាបាន​និង​កំពុងបាញ់តទល់គ្នាឆ្លងព្រំដែនយ៉ាងសកម្ម ខណៈការបាញ់រះគ្រាប់រ៉ុកកែតនោះ គឺដើម្បីជួយទៅដល់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ដែលកំពុងទប់ទល់នឹងការវាយលុករបស់អ៊ីស្រាអែល ។

រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ។

យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១៣,៣០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីសរុប ៩,១៥០ នាក់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៣០,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អ៊ីស្រាអែល ទម្លាយពីកម្លាំងសរុបរបស់ក្រុមហាម៉ាសដែលហ៊ានបើកការវាយ​ប្រហារកាលពីថ្ងៃទី៧ ខែតុលា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម