ព័ត៌មានអន្ដរជាតិ
លោក Wang Yi ប្រាប់ទៅពិភពអារ៉ាប់ និងឥស្លាមថា ចិន គាំទ្រពេញទំហឹងដល់ប្រជាជន ប៉ាឡេស្ទីន
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងទៅដល់ប្រជាជនប៉ាឡេស្ទីន ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងប៉េកាំងជាមួយមន្ត្រីមកពីពិភពអារ៉ាប់ និងឥស្លាម រួមទាំងរដ្ឋមន្ត្រីការបរទេសរបស់អាជ្ញាធរប៉ាឡេស្ទីន Riyad al-Maliki ផងដែរ ។

នៅក្នុងកិច្ចប្រជុំដែលក៏មានការយាងចូលរួមពីសំណាក់ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតផងដែរនោះ, លោក Wang Yi បានបើកកិច្ចប្រជុំដោយសម្តែងការគាំទ្ររបស់លោកចំពោះប្រជាជនប៉ាឡេស្ទីនក្នុងជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប ។
លោករដ្ឋមន្ត្រីការបរទេសចិនរូបនេះបានលើកឡើងថា ប្រទេសចិនបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីកាត់បន្ថយជម្លោះ និងទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌ ក៏ដូចជាការដោះស្រាយបញ្ហាប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហារទម្លាក់គ្រាប់បែកមិនប្រណីដៃពីកងកម្លាំងអ៊ីស្រាអែល ។
លោក Wang Yi ក៏បាននិយាយផងដែរថា ច្រកចេញពីបញ្ហាជាប់គាំងនេះគឺ “អនុវត្តដំណោះស្រាយរដ្ឋពីរ និងបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ” ។ ទន្ទឹមនោះ លោករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យមានការកោះប្រជុំសន្និសិទសន្តិភាពអន្តរជាតិ មុនពេលកំណត់ផងដែរ ។

ក្រសួងការបរទេសចិនបញ្ជាក់ថា ប្រតិភូអារ៉ាប់ និងឥស្លាមបានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះជំហរដ៏យូរអង្វែងរបស់ចិនលើបញ្ហាប៉ាឡេស្ទីន ហើយថែមទាំងបានអះអាងថា ពួកគេនឹងស្វែងរកការសម្របសម្រួលកាន់តែជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅមជ្ឈិមបូព៌ា ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមអ្នកវិភាគមួយចំនួនបានដាក់ការសង្ស័យថា ការគាំទ្រដែលបញ្ជាក់ដោយប្រទេសចិនចំពោះប៉ាឡេស្ទីនហាក់ដូចជាការប៉ុនប៉ងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងដើម្បីបង្កើនវត្តមានរបស់ខ្លួននៅមជ្ឈិមបូព៌ា ស្របពេលដែលសហរដ្ឋអាមេរិកក៏បានលូកដៃជួយអ៊ីស្រាអែលក្នុងជម្លោះមួយនេះផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ីស្រាអែល ទម្លាក់គ្រាប់បែកគីមីផូស្វ័រមិនប្រណីដៃលើទីក្រុងព្រំដែនភាគខាងត្បូង លីបង់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ