Connect with us

ព័ត៌មានអន្ដរជាតិ

Microsoft កើនភាគហ៊ុនខ្ពស់ ក្រោយអតីត CEO ក្រុមហ៊ុន AI មកចូលរួមជាមួយ

បានផុស

នៅ

ភាគហ៊ុនក្រុមហ៊ុន Microsoft បានហក់ឡើងដល់កម្រិតខ្ពស់កាលពីថ្ងៃចន្ទ បន្ទាប់ពីក្រុមហ៊ុនបញ្ជាក់ថា លោក Sam Altman អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Open AI នឹងចូលរួមជាមួយ Microsoft ដើម្បីអភិវឌ្ឍន៍លើផ្នែកបច្ចេកវិទ្យា AI ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគហ៊ុនរបស់បច្ចេកវិទ្យា Behemoth បានកើនឡើង ២.១ ភាគរយដល់កម្រិតខ្ពស់បំផុតក្នុងតម្លៃ ៣៧៧.៤៤ ដុល្លារ កាលពីថ្ងៃចន្ទ ដោយបានបំបែកកំណត់ត្រាមុន ដែលមានតម្លៃ ៣៧៦.១៧ ដុល្លារ បន្ទាប់ពី​ភាគហ៊ុនបានធ្លាក់ចុះ ១.៧ ភាគរយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Microsoft ដែលជាអ្នកពាក់ព័ន្ធធំបំផុតរបស់បច្ចេកវិទ្យា AI ក៏មានទុនវិនិយោគ ១៣ ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Open AI ។

ដូចគ្នានេះដែរ បន្ទាប់ពីលោក Sam Altman ដែលត្រូវបណ្តេញចេញ​កាលពីថ្ងៃសុក្រសប្តាហ៍មុន, សហស្ថាបនិកក្រុមហ៊ុន Open AI មួយរូបទៀត គឺលោក Greg Brockman ក៏បានលាឈប់ផងដែរ ហើយនឹងទៅចូលរួមជាមួយ Microsoft ដូចគ្នា ។

គួរឲ្យដឹងថា ភាគហ៊ុនរបស់ Microsoft បានកើនឡើងប្រហែល ៥៦ ភាគរយ សម្រាប់ឆ្នាំនេះ ខណៈក្ដីរំពឹងរបស់ក្រុមហ៊ុនរំពឹងនឹងមានការកើនឡើងដល់គោលដៅ ៤២៥ ដុល្លារ បន្ទាប់ពីលោក Altman និងលោក Brockman ចូលរួមជាមួយក្រុមហ៊ុន ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៤ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម