ព័ត៌មានអន្ដរជាតិ
ក្រុមឧទ្ទាម ហ៊ូធី បញ្ចេញវីដេអូធ្វើសកម្មភាពប្លន់កប៉ាល់ដឹកទំនិញនៅ សមុទ្រក្រហម
ក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយប្រទេសយេម៉ែនកាលពីថ្ងៃចន្ទបានចេញផ្សាយវីដេអូដ៏រន្ធត់បង្ហាញពីក្រុមយុទ្ធជនរបស់ពួកគេចេញប្លន់កប៉ាល់ដឹកទំនិញ Galaxy Leader របស់អង់គ្លេស ខណៈកំពុងបើកបរក្បែរព្រំដែនប្រទេសយេម៉ែននៅសមុទ្រក្រហម ។

កប៉ាល់ដឹកទំនិញដែលដំណើរការដោយក្រុមហ៊ុន Nippon Yusen ឬគេស្គាល់ថា NYK Line ជាក្រុមហ៊ុនរបស់ប្រទេសជប៉ុន មានសមាជិកនាវិកចំនួន ២៥ នាក់នៅលើកប៉ាល់នោះ ខណៈរហូតមកដល់ពេលនេះស្ថានភាពរបស់ពួកគេមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ។
នៅក្នុងវីដេអូដែលបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយក្រុមឧទ្ទាមហ៊ូធីបានបង្ហាញយ៉ាងច្បាស់ៗអំពីឧទ្ធម្ភាគចក្រមួយគ្រឿងបើកហោះចូលទៅជិតកប៉ាល់ដឹកទំនិញពីខាងក្រោយ ខណៈបន្ទាប់មកមានក្រុមអ្នកប្រយុទ្ធប្រដាប់ដោយអាវុធប្រហែល ១០ នាក់ចុះទៅលើកប៉ាល់នោះ ។
វីដេអូននោះបង្ហាញទៀតថា ក្រុមប្រដាប់អាវុធហ៊ូធីបានភ្ជង់កាំភ្លើង និងឃាត់ខ្លួនក្រុមនាវិកនៅក្នុងកប៉ាល់ ហើយថែមទាំងស្រែកឮៗដាក់ពួកគេថា “ស្លាប់ទៅពួកអ៊ីស្រាអែល ។ ស្លាប់ទៅពួកអាមេរិក” ខណៈក្រុមប្រដាប់អាវុធក៏បានត្រៀមទូកតូចៗជាច្រើនគ្រឿងនៅជុំវិញកប៉ាល់ដឹកទំនិញនោះផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បាននិយាយកាលពីថ្ងៃចន្ទថា ការរឹបអូសយកកប៉ាល់ Galaxy Leader ពីសំណាក់ក្រុមឧទ្ទាមហ៊ូធីគឺជា “ការរំលោភបំពានច្បាប់អន្តរជាតិដ៏គួរឲ្យភ្ញាក់ផ្អើល” ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនទាមទារឲ្យមានការដោះលែងនាវិក និងកប៉ាល់ជាបន្ទាន់ផងដែរ ។
គួរបញ្ជាក់ថា ក្រុមឧទ្ទាមហ៊ូធីដែលក៏មានការគាំទ្រពីសំណាក់ប្រទេសអ៊ីរ៉ង់ផងដែរនោះ បានប្រកាសជួយដល់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅក្នុងសង្គ្រាមជាមួយកងកម្លាំងអ៊ីស្រាអែល ដែលបានផ្ទុះឡើងកាលពិថ្ងៃទី៧ ខែតុលា ខណៈក្រុមប្រដាប់អាវុធមួយនេះក៏បើកការបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនលើកច្រើនសារចូលទៅក្នុងទឹកដីអ៊ីស្រាអែលផងដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ក្រុមឧទ្ទាម ហ៊ូធី អះអាងប្លន់បានកប៉ាល់ដឹកទំនិញអ៊ីស្រាអែល នៅសមុទ្រក្រហម

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ