ព័ត៌មានអន្ដរជាតិ
ស្រ្តីពីរនាក់បងប្អូននៅអាមេរិក វិះនឹងស្លាប់ដោយសារតែប្រើសំឡីអនាម័យមួយប្រភេទ
បងស្រីទើបតែចេញពីបន្ទប់ ICU បន្ទាប់ពីពុលសារធាតុម្យ៉ាងនៅក្នុងសំឡីអនាម័យ tampon ពេលនោះប្អូនស្រីអាយុ ១៧ឆ្នាំ បានធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែសំឡីប្រភេទនេះម្ដងទៀត។
លោក Javon Johnson អាយុ ៤៦ ឆ្នាំ រស់នៅក្នុងទីក្រុង Elkhart រដ្ឋ Indiana សហរដ្ឋអាមេរិក ចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយថា “និយាយដោយស្មោះ យើងគិតថា យើងនឹងបាត់បង់កូនរបស់យើង”។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/image-1548-1024x520.png)
ទន្ទឹមនោះដែរ ស្រ្តីជាម្ដាយដែលមានកូនចំនួន ៦ នាក់បាននិយាយថា កូនស្រីអាយុ ២១ឆ្នាំរបស់នាងឈ្មោះ Devine បានធ្លាក់ខ្លួនឈឺក្នុងខែឧសភា ឆ្នាំ ២០២២ បន្ទាប់ពីបានប្រើសំឡីអនាម័យដែលមានឈ្មោះថា tampons ។ សំឡីមួយប្រភេទនេះមានរាងជាបំពង់ដែលអាចស្រូបបានយ៉ាងល្អសម្រាប់ស្រីៗពេលមករដូវ។ Devine ទើបតែបានបញ្ចប់រដូវនៅពេលដែលនាងមានរោគសញ្ញាដូចជាផ្តាសាយ ហើយមិនអាចដើរបានដោយគ្មានជំនួយ។ នាងត្រូវស្នាក់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់រយៈពេលមួយសប្តាហ៍។
ក្រោយមក នៅខែកក្កដាឆ្នាំ ២០២២ កូនស្រីទី ២ ឈ្មោះថា Jaya អាយុ ១៧ ឆ្នាំ ក៏ធ្លាប់មានរោគសញ្ញាស្រដៀងគ្នានេះដែរ ខណៈដែលគ្រួសារទាំងមូលកំពុងវិស្សមកាលនៅរដ្ឋផ្លរីដា។
លោក Johnson ជាឪពុកបានពន្យល់ថា “Jaya ទើបតែប្រើសំឡី tampon ជាលើកដំបូងកាលពីពីរថ្ងៃមុន ។ យើងនៅ Florida ក្នុងវិស្សមកាលគ្រួសារ ហើយ Jaya គ្រាន់តែចង់ប្រើវាដើម្បីហែលទឹក”។
ដំបូងឡើយ ម្តាយគិតថា កូនស្រីរបស់គាត់ កើតជំងឺគ្រុនក្តៅ ដោយសារគាត់ឃើញបាតដៃរបស់ Jaya ប្រែជាក្រហម ប៉ុន្តែស្ថានភាពរបស់នាងកាន់តែអាក្រក់ទៅៗ ក្រោយមកដោយក្អួត និងក្តៅខ្លួនខ្លាំង។ Jaya ត្រូវបានគេយកទៅបន្ទប់សង្គ្រោះបន្ទាន់ គ្រូពេទ្យបានចេញវេជ្ជបញ្ជាថ្នាំ Ibuprofen ហើយបញ្ជូននាងទៅផ្ទះ។ ភ្លាមៗ Jaya ក៏បាត់បង់ស្មារតី ទើបក្រុមគ្រួសាររបស់នាង ហៅរថយន្តសង្គ្រោះមកដឹកនាងត្រឡប់ទៅមន្ទីរពេទ្យវិញ។
ស្រ្តីជាម្តាយបាននិយាយថា “យើងមិនអាចជឿថារឿងនេះពិតជាកើតឡើងចំពោះគ្រួសារយើងម្តងទៀតទេ”។ Jaya ត្រូវបានគេធ្វើរោគវិនិច្ឆយថាមានជំងឺ sepsis ដោយសារមានរោគសញ្ញាពុលដូចនឹង Devine ដែរ។
យោងទៅតាមគ្លីនិក Cleveland ក៏បញ្ចាក់ដែរថា រោគសញ្ញានៃការឆក់ពុលដែលជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់ tampon គឺជាលក្ខខណ្ឌបាក់តេរីដែលប៉ះពាល់ដល់មនុស្ស ១ នាក់ក្នុងចំណោម ១០០,០០០ វាអាចបណ្តាលឲ្យខូចសរីរាង្គធ្ងន់ធ្ងរ ឬស្លាប់តែម្ដង។
ស្រ្តីជាម្តាយបានបន្ថែមថា គ្រូពេទ្យបាននិយាយថា ការឆ្លងមេរោគរបស់ Devine និង Jaya គឺបណ្តាលមកពី សារធាតុគីមីដែលមានថាមពលខ្ពស់នៅក្នុងកន្សែងអនាម័យដែលស្រូបយកខ្លាំង។ សំឡីអនាម័យដែលក្មេងស្រីទាំងពីរបានប្រើគឺសុទ្ធតែនៅក្នុងប្រអប់តែមួយ។
ទោះយ៉ាងណាក៏ដោយ កូនស្រីទាំងពីររបស់លោក Javon Johnson ទាំងពីរនាក់បានជាសះស្បើយហើយ។ ក្រោយពីមានហេតុការណ៍នេះមក ផ្ទះរបស់ពួកគេលែងឲ្យកូនៗប្រើសំឡីប្រភេទនេះទៀត ហើយថែមទាំងព្រមានស្រីៗដែលនិយមប្រើ ព្រោះវាមិនមានសុវត្ថិភាពដល់សុខភាពនោះទេ៕
![](https://www.kampucheathmey.com/wp-content/uploads/2023/11/image-1547.png)
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសចិនម្នាក់ ជួលសណ្ឋាគារស្នាក់ជាងកន្លះឆ្នាំ ពេលប៉ូលិសឆែកឆេរ ទើបដឹងអត្តសញ្ញាណពិត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត