Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ទម្លាយថា គាត់រួចជីវិត ពីការប៉ុនប៉ងធ្វើឃាតរបស់រុស្ស៊ី ៦ដង

បានផុស

នៅ

លោក Volodymyr Zelensky បានទម្លាយរឿងមួយថា គាត់បានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាតយ៉ាងហោចណាស់ប្រាំមួយដង ចាប់តាំងពីរុស្ស៊ី បើកការវាយលុកអ៊ុយក្រែនកាលពីឆ្នាំមុនមក ហើយអះអាងថា លោក Vladimir Putin កំពុងរៀបចំផែនការផ្លាស់ប្តូររបប។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky (រូបថត៖ PA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky លើកឡើងថា ទីភ្នាក់ងារចារកម្មអ៊ុយក្រែន បានរារាំងការប៉ុនប៉ងសម្លាប់គាត់ម្តងហើយម្តងទៀត ចាប់តាំងពីការលុកលុយថ្ងៃទី ២៤ ខែកុម្ភៈ។

គាត់បានប្រាប់កាសែត The Sun ថា “ការប៉ុនប៉ងធ្វើឃាតលើកដំបូង គឺគួរឲ្យចាប់អារម្មណ៍ណាស់ ស្ថានភាពពេលនោះ ដូចជាជំងឺកូវីដ ១៩ ។ ដំបូងឡើយ មនុស្សទាំងអស់មិនដឹងថាត្រូវធ្វើអ្វីទេ ហើយវាមើលទៅគួរឲ្យខ្លាចណាស់”។

តាមការបញ្ជាក់ពីលោក Zelensky, វិមានក្រឹមឡាំងកំពុងរៀបចំផែនការផ្តួលរំលំគាត់ នៅមុនដំណាច់ឆ្នាំនេះ ក្នុងបេសកកម្មមួយដែលត្រូវបានគេដាក់ឈ្មោះថា “Maidan 3”។ Maidan 3 គឺសំដៅទៅបដិវត្ត Euromaidan ឆ្នាំ២០១៤ ដែលជំរុញឲ្យមានការកាត់បញ្ចូលឧបទ្វីបគ្រីមៀរបស់រុស្ស៊ី និងនាំឲ្យផ្ទុះសង្រ្គាម។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky (រូបថត៖ AP)

ប្រធានាធិបតីអ៊ុយក្រែន ក៏បានចោទប្រកាន់ទីក្រុងមូស្គូ ពីការដុតភ្លើងជុំវិញពិភពលោក និងនាំភពផែនដី ឲ្យឆ្ពោះទៅកាន់គែមនៃសង្រ្គាមលោកលើកទី៣ ជាមួយនឹងសង្រ្គាមដែលគ្មានច្បាប់ទម្លាប់និងព្រៃផ្សៃនៅក្នុងទ្វីបអឺរ៉ុបផងដែរ។

គាត់ចោទប្រកាន់ទៀតថា លោកពូទីន ក៏គាំទ្រការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលផងដែរ​ ដោយលើកឡើងពីការពង្រឹងទំនាក់ទំនងរបស់រុស្ស៊ីជាមួយអ៊ីរ៉ង់ ដែលគាំទ្រក្រុមភេរវករ និងការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក kamikaze ដល់ទីក្រុងមូស្គូ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អាមេរិក ប្រកាសផ្តល់ជំនួយ យោធាឲ្យអ៊ុយក្រែន ១០០ លាន ដុល្លារ ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម