ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ជូនដំណឹងពីការបាញ់បង្ហោះផ្កាយរណបចារកម្ម នៅប៉ុន្មានថ្ងៃខាងមុខ
តាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន, ប្រទេសកូរ៉េខាងជើង អាចប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបចារកម្មទីបី នៅប៉ុន្មានថ្ងៃខាងមុខនេះ។

យោងតាមទីក្រុងតូក្យូ, ទីក្រុងព្យុងយ៉ាងបានជូនដំណឹងដល់ខ្លួនថា ពួកគេអាចបាញ់បង្ហោះផ្កាយរណប ក្នុងអំឡុងពេលប៉ុន្មានថ្ងៃខាងមុខ ពោលគឺមិនលើសពីថ្ងៃទី៣០ខែវិច្ឆិកានោះទេ។
ស្របពេលជាមួយគ្នានោះ ប្រទេសជប៉ុន នឹងធ្វើការជាមួយកូរ៉េខាងត្បូង ដើម្បីជំរុញឲ្យកូរ៉េខាងជើង កុំអនុវត្តការបាញ់បង្ហោះឲ្យសោះ ព្រោះវានឹងបំពានលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។
ឆ្មាំសមុទ្រជប៉ុន និយាយថា ការជូនដំណឹងរបស់ទីក្រុងព្យុងយ៉ាង បានកំណត់តំបន់ដែនសមុទ្រចំនួនបី ដែលជាកន្លែងបំណែកពីគ្រាប់រ៉ុកកែតនាំផ្កាយរណប នឹងធ្លាក់។ ក្នុងនោះ តំបន់ចំនួនពីរ គឺស្ថិតនៅភាគខាងលិចឧបទ្វីបកូរ៉េ និងមួយទៀតនៅភាគខាងកើតកោះ Luzon របស់ប្រទេសហ្វីលីពីន។

សូមបញ្ជាក់ ឆ្នាំនេះ ទីក្រុងព្យុងយ៉ាង បានបរាជ័យពីរដងរួចមកហើយ ក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មទៅក្នុងលំហ។
លោក Kang Ho-pil ប្រធានផ្នែកប្រតិបត្តិការនៅអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានព្រមានថា ទីក្រុងសេអ៊ូលនឹងចាត់វិធានការចាំបាច់ ប្រសិនបើការបាញ់បង្ហោះ ពិតជាកើតឡើងមែន។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានហាមប្រាមទីក្រុងព្យុងយ៉ាងម្តងជាពីរដង មិនឲ្យបាញ់បង្ហោះផ្កាយរណប ព្រោះមើលឃើញថា វាគ្រាន់ជាលេសដើម្បីសាកល្បងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើងប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្អូនស្រីលោក គីម ជុងអ៊ុន ប្តេជ្ញាបាញ់បង្ហោះផ្កាយរណបចារកម្ម បន្ថែមទៀត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ