ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ប្រហែលជាបន្តហាមប្រាមការនាំចេញអង្ករដល់ឆ្នាំ ២០២៤
ឥណ្ឌាប្រហែលជានឹងបន្តការហាមប្រាមការនាំចេញអង្ករហូតដល់ឆ្នាំ ២០២៤ ដើម្បីរក្សាតម្លៃអង្ករឲ្យស្ថិតនៅកៀកនឹងកម្រិតខ្ពស់បំផុតរបស់ខ្លួន ចាប់តាំងពីវិបត្តិស្បៀងអាហារឆ្នាំ ២០០៨ មក ។
ឥណ្ឌាជាប្រទេសដែលផ្គត់ផ្គង់អង្ករដ៏ធំបំផុតរបស់ពិភពលោក ដោយរួមចំណែកជាង ៤០ ភាគរយនៃចំនួនសរុប ដោយសារតែម្លៃទាប និងមានការស្តុកទុកច្រើន ខណៈប្រទេសអាហ្វ្រិកដូចជា បេនីន និងសេណេហ្គាល់ គឺជាអ្នកទិញកំពូលគេ ។
ចំពោះមូលហេតុដែលធ្វើឲ្យឥណ្ឌាបន្តរឹតបន្តឹងបែបនេះ ទំនងជាត្រូវចាំដល់ពេលប្រទេសមួយនេះបោះឆ្នោតហើយនៅឆ្នាំក្រោយសិន ។ ម្យ៉ាងទៀតក៏ក្នុងគោលបំណងទប់ស្កាត់ការកើនឡើងតម្លៃក្នុងស្រុក និងការពារប្រយោជន៍ប្រជាពលរដ្ឋក្នុងប្រទេសពីការខ្វះខាតស្បៀងអាហារ ដោយសារបញ្ហាអាកាសធាតុ ។
បើតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីដើមខែនេះបានឲ្យដឹងថា ឥណ្ឌានឹងរៀបចំកម្មវិធីស្បៀងអាហារឥតគិតថ្លៃបន្តទៀត រហូតដល់រយៈពេល ៥ ឆ្នាំដែលផ្តល់អទិភាពដល់ប្រជាពលរដ្ឋជាង ៨០០ លាននាក់ ។
ពាក់ព័ន្ធនឹងរឿងរ៉ាវនេះដែរ ក្រសួងកសិកម្មឥណ្ឌាបានលើកឡើងថា ដោយសារតែបញ្ហាអាកាសធាតុ ក៏ដូចជាភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេស ដូច្នេះការប្រមូលផលស្រូវរដូវវស្សាអាចនឹងធ្លាក់ចុះជិត ៤ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។
គួរបញ្ចាក់ថា ឥណ្ឌាបានដាក់ពន្ធនាំចេញ និងតម្លៃអប្បបរមាលើប្រភេទអង្ករជាច្រើន ខណៈអង្ករ ស ប្រភេទបាក់ ៥ ភាគរយ មិនអាចនាំចេញបានឡើយ ចាប់តាំងពីខែកក្កដាកន្លងទៅ ។ កត្តានេះហើយបាននាំឲ្យតម្លៃអង្ករពិភពលោក ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១៥ ឆ្នាំ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ The Business standard
ចុចអាន៖ ចិន និងអារ៉ាប៊ីសាអូឌីត ចុះកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណតម្លៃ ៧ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ