ព័ត៌មានអន្ដរជាតិ
រត់ចេញពីកន្លែងធ្វើចត្តាឡីស័ក បុរសវៀតណាមម្នាក់ត្រូវពិន័យ៨៧៣ដុល្លារ
អាជ្ញាធរនៅខេត្ត Hai Duong ភាគខាងជើងប្រទេសវៀតណាម បានពិន័យបុរសម្នាក់ចំនួន២០លានដុង (៨៧៣ដុល្លារអាមេរិក) ចំពោះបុរសម្នាក់ដែលរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក។

លោក Tran Ho Dang ប្រធានគណៈកម្មាធិការប្រជាជនក្នុងទីក្រុង Hai Duong នៃខេត្ត Hai Duong បានបញ្ជាក់កាលពីថ្ងៃចន្ទថា លោក Dam Van Hop អាយុ៤៤ឆ្នាំ ត្រូវបានពិន័យស្របតាមបទបញ្ញត្តិស្តីពីការទប់ស្កាត់និងគ្រប់គ្រងជំងឺកូវីដ១៩។
Hop មានទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ហើយត្រូវបានគេដាក់ឲ្យធ្វើចត្តាឡីស័កនៅសកលវិទ្យាល័យ Hai Duong។
ទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចជំនាញបានរកឃើញកាលពីព្រឹកថ្ងៃទី៥ខែកុម្ភៈថា បុរសម្នាក់នេះបានរត់គេចពីកន្លែងធ្វើចត្តាឡីស័ក។

ក្រោយមក លោក Hop ត្រូវបានគេតាមដាន ហើយបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័កវិញ។
យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃអង្គារ ប្រទេសវៀតណាមមានករណីឆ្លងកូវីដ២,០៥៣ករណី ជាសះស្បើយ១,៤៧២នាក់និងស្លាប់៣៥នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre

-
សន្តិសុខសង្គម១២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?