ព័ត៌មានអន្ដរជាតិ
លោក Netanyahu ប្រកាសបន្តធ្វើសង្គ្រាមជាមួយក្រុមហាម៉ាស ក្រោយបទឈប់បាញ់
លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និយាយថា អ៊ីស្រាអែលនឹងបន្តធ្វើសង្គ្រាមប្រឆាំងក្រុមហាម៉ាស បើទោះបីជាមានបទឈប់បាញ់ជាបណ្តោះអាសន្នជាមួយចលនាសកម្មប្រយុទ្ធឥស្លាមនេះ ដើម្បីដោះលែងចំណាប់ខ្មាំងក៏ដោយ។

នៅក្នុងសេចក្តីអត្ថាធិប្បាយកាលពីថ្ងៃអង្គារទី២១ខែវិច្ឆិកា មុនការបោះឆ្នោតគណៈរដ្ឋមន្ត្រី លើសំណើបទឈប់បាញ់ លោក Netanyahu បានប្តេជ្ញាថា “ការប្រយុទ្ធនឹងបន្តទៅមុខ។ យើងកំពុងតែមានសង្គ្រាម ហើយយើងនឹងបន្តសង្គ្រាមនេះ។ យើងនឹងបន្តរហូតដល់យើងសម្រេចបាននូវគោលដៅទាំងអស់”។
គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងបោះឆ្នោតលើផែនការដែលនឹងផ្អាកការវាយលុករបស់អ៊ីស្រាអែលនៅហ្គាហ្សារយៈពេលច្រើនថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងប្រហែល៥០នាក់ ក្នុងចំណោមចំណាប់ខ្មាំងទាំង២៤០នាក់ ដែលកំពុងស្ថិតនៅក្នុងដៃក្រុមហាម៉ាស។
ស្របពេលជាមួយគ្នានោះដែរ ក្រុមហាម៉ាស ព្យាករថា កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសកាតា អាចឈានដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខ។

ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងណាមួយ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ។
ប៉ុន្តែតាមសារព័ត៌មានអ៊ីស្រាអែល, កិច្ចព្រមព្រៀងមួយ នឹងរួមបញ្ចូលការផ្អាកបាញ់នៅហ្គាហ្សារយៈពេល៥ថ្ងៃ និងការដោះលែងចំណាប់ខ្មាំងចំនួន៥០នាក់ដែលក្រុមហាម៉ាសឃុំខ្លួន ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនប្រហែល១៥០នាក់ នៅក្នុងដៃអ៊ីស្រាអែល។
ទូរទស្សន៍ប៉ុស្តិ៍លេខ១២របស់អ៊ីស្រាអែលផ្សាយថា ការដោះលែងចំណាប់ខ្មាំងក្រុមទី១ នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ឬថ្ងៃសុក្រនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ PBS
ចុចអាន៖ លោក បៃដិន ថា កិច្ចព្រមព្រៀងដោះលែង ចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស ជិតសម្រេចបានមែនទែនហើយ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ