Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា មួយខែ អ៊ុយក្រែន ស្លាប់ទាហានជាង ១៣៧០០នាក់ និងខ្ទេចរថក្រោះ ១៨០០គ្រឿង 

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានប្រាប់រដ្ឋាភិបាលកាលពីថ្ងៃអង្គារទី២១ ខែវិច្ឆិកាក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយថា ប្រទេសអ៊ុយក្រែន បានបាត់បង់ទាហានជាង ១៣,៧០០ នាក់ និងរថក្រោះប្រមាណ ១,៨០០ គ្រឿង ព្រមទាំងសព្វាវុធធុនធ្ងន់ដទៃទៀត ក្នុងខែនេះ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu (រូបថត៖ Arab Observer)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយថា កងកម្លាំងរុស្ស៊ី បាននិងកំពុងរារាំងការប៉ុនប៉ងរបស់ទីក្រុងកៀវ ក្នុងការបំបែកខែលការពាររបស់ពួកគេ និងបន្តបំបាក់យោធាអ៊ុយក្រែន ហើយទាហាន​អ៊ុយក្រែន នាំគ្នារត់ប្រាស់អាយុបន្ទាប់​ពី​ដឹង​ថា ​ការ​វាយបករបស់ពួកគេ​ ​ឥត​ប្រយោជន៍។

កន្លងមក រដ្ឋមន្ត្រីរូបនេះក៏បានចេញការវាយតម្លៃចុងក្រោយអំពីជនរងគ្រោះខាងអ៊ុយក្រែនផងដែរកាលពីចុងខែតុលា ដែលនៅពេលនោះលោកនិយាយថា ទាហានទីក្រុងកៀវលើស ៨០,០០០ នាក់បានបាត់បង់ជីវិត ចាប់តាំងពីអ៊ុយក្រែនបើកការវាយបកនៅដើមខែកក្កដា ។

របាយការណ៍របស់លោក Shoigu កើតមានឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ ដើម្បីជួបលោក Zelensky និងប្រកាសអំពីកញ្ចប់ជំនួយយោធាចុងក្រោយបង្អស់របស់ទីក្រុងវ៉ាស៊ីនតោន ដែលមានតម្លៃប្រហែល ១០០ លានដុល្លារ។

ទាហានអ៊ុយក្រែន (រូបថត៖ Anadolu)

ទោះបីជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណព្រមានថា ខ្លួនជិតអស់លុយដែលអនុម័តដោយសភា ដើម្បីចំណាយលើអ៊ុយក្រែនហើយ ។

កាល​ពី​ថ្ងៃ​អង្គារ មេដឹកនាំ​អ៊ុយក្រែន ​បាន​ស្វាគមន៍​ឥស្សរជន​បរទេស​បន្ថែម​ទៀត​នៅ​ក្នុង​រដ្ឋធានី រួម​មាន​រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់ លោក Boris Pistorius, ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Charles Michel និង​ប្រធានាធិបតី​ម៉ុលដាវី លោកស្រី Maia Sandu។

ប្រទេសនេះ កំពុងប្រារព្ធខួបលើកទី១០នៃអ្វីដែលទីក្រុងកៀវ ហៅថាជា “បដិវត្តន៍សេចក្តីថ្លៃថ្នូរ” ដែលជាការតវ៉ាដ៏ធំ និងការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់អ៊ុយក្រែន ហើយទីបំផុតនាំទៅដល់ការប្រឈមមុខដាក់គ្នានាពេលបច្ចុប្បន្នជាមួយរុស្ស៊ី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Zelensky ទម្លាយថា គាត់រួចជីវិត ពីការប៉ុនប៉ងធ្វើឃាតរបស់រុស្ស៊ី ៦ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២២ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣៨ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម