Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ ​បើកការវាយ​ប្រហារ​អាកាសសងសឹក លើមូលដ្ឋានកងឆ្មាំ​បដិវត្តន៍ឥស្លាមអ៊ីរ៉ង់​ នៅ​អ៊ីរ៉ាក់

បានផុស

នៅ

សារព័ត៌មាន Fox News ​ចុះផ្សាយ​ថា យោធា​អាមេរិក ​បាន​បើកការ​វាយ​ប្រហារ​តាម​អាកាស សំដៅទៅទីតាំងរបស់កងឆ្មាំ​បដិវត្តន៍ឥស្លាម (IRGC) ចំនួន២កន្លែង នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

ការវាយប្រហារតាមអាកាសកាលពីថ្ងៃអង្គារទី២១ខែវិច្ឆិកា គឺជាលើកទីមួយ ដែលទីក្រុងវ៉ាស៊ីនតោន វាយប្រហារមុនផែនការនៅអ៊ីរ៉ាក់ ចាប់តាំងពីទីតាំងយោធាអាមេរិក ត្រូវក្រុមទាហានគាំទ្រដោយអ៊ីរ៉ង់វាយសន្ធាប់កាលពីថ្ងៃទី១៧ខែតុលា។

(រូបថត៖ Brooking)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុននេះ សហរដ្ឋអាមេរិក ក៏បានបើកការវាយប្រហារតាមអាកាសទៅលើអង្គភាពរបស់ IRGC ដែរ ប៉ុន្តែនៅក្នុងប្រទេសស៊ីរី មិនមែននៅអ៊ីរ៉ាក់ឡើយ។

គិតត្រឹមពេលនេះ មាន​ការ​វាយ​ប្រហារ​យ៉ាង​តិច​៦៦​លើក ​ដោយ​ក្រុម​ប្រូកស៊ី​អ៊ីរ៉ង់​ ប្រឆាំង​នឹង​យោធា​អាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនដឹងថាតើ ការវាយប្រហារតាមអាកាសនេះ បានសម្លាប់សកម្មប្រយុទ្ធណាម្នាក់ដែរឬក៏អត់នោះទេ ព្រោះការវាយប្រហារតាមអាកាស គឺកំណត់គោលដៅដោយផ្ទាល់ ជាជាងបុគ្គល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ FOX

ចុចអាន៖ អាមេរិក បើកការវាយប្រហារសងសឹកលើទីតាំងអ៊ីរ៉ង់ នៅស៊ីរី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៧ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ ក្រុមប្រឆាំងយកទឹកដីគេធ្វើបាតុកម្ម ធ្វើឱ្យអន្តរជាតិមើលងាយជាតិសាសន៍ខ្មែរ

ព័ត៌មានជាតិ២២ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម