ព័ត៌មានអន្ដរជាតិ
Tesla ប្រហែលដឹកឡានអគ្គិសនី Cybertruck ត្រឹម ១០ គ្រឿងប៉ុណ្ណោះ ឲ្យអតិថិជននៅចុងខែនេះ
បើតាមការបញ្ជាក់ពីលោក Javier Verdura នាយកផ្នែករចនាផលិតផលសកលរបស់ក្រុមហ៊ុន Tesla បានឲ្យដឹងថា ក្រុមហ៊ុនប្រហែលជាដឹកជញ្ជូនឡានអគ្គិសនី Cybertruck ចំនួន ១០ គ្រឿងប៉ុណ្ណោះទៅឲ្យអតិថិជនដែលបានកុម្ម៉ង់នៅចុងខែវិច្ឆិកានេះ ។

ទោះយ៉ាងណាក៏ដោយ តួលេខនេះគឺនៅឆ្ងាយពីការបញ្ជាទិញខ្លាំងមែនទែន ដោយសារតែកន្លងមកមានការកុម៉្មង់ជាង ២ លានគ្រឿងឯណោះសម្រាប់រថយន្តប្រភេទនេះ ហើយចំពោះអតិថិជន ១០ នាក់ដំបូងដែលនឹងទទួលបានឡាននេះមុនគេ ក៏មិនទាន់ដឹងច្បាស់ថាជានរណានៅឡើយនោះដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះ គេក៏នៅមិនទាន់ដឹងច្បាស់ឡើយដែរថាតើរថយន្តអគ្គិសនី Cybertruck របស់ក្រុមហ៊ុន Tesla គ្រោងនឹងចែកចាយចំនួនប៉ុន្មានគ្រឿងសម្រាប់អតិថិជនក្នុងឆ្នាំនេះ ។
ដោយឡែកកាលពីដើមខែវិច្ឆិកានេះ ក្រុមហ៊ុនបានព្រមានថា នឹងពិន័យអ្នកលក់ឡានបន្តចំនួន ៥ ម៉ឺនដុល្លារ ប្រសិនបើអតិថិជន Cybertruck លក់ឡានវិញក្នុងរយៈពេលមួយឆ្នាំដំបូង ។
គួរឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla ធ្លាប់បាននិយាយពីគោលបំណងរបស់ក្រុមហ៊ុន នឹងផលិតរថយន្ត Cybertruck ឲ្យបានប្រហែល ២៥ ម៉ឺនគ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ ២០២៥ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Business Insider

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ