ព័ត៌មានអន្ដរជាតិ
អាមេរិក ថា ទាហានស៊ីឈ្នួល រុស្ស៊ី ផ្ដល់ប្រព័ន្ធខែលការពារដែនអាកាសដល់ក្រុមហេសបូឡា និងអ៊ីរ៉ង់
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group កំពុងត្រៀមរៀបចំផ្ដល់ប្រព័ន្ធខែលការពារដែនអាកាសទៅឲ្យប្រទេសអ៊ីរ៉ង់ និងក្រុមប្រដាប់អាវុធហេសបូឡារបស់លីបង់ ។

លោក John Kirby បានប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលសិក្ខាសាលាមួយថា “ក្រុមទាហានស៊ីឈ្នួល Wagner Group តាមបញ្ជារបស់រដ្ឋាភិបាលរុស្ស៊ី កំពុងរៀបចំផ្តល់សមត្ថភាពការពារដែនអាកាសដល់ក្រុមហេសបូឡា ឬអ៊ីរ៉ង់ ហើយអាមេរិកក៏នឹងតាមដានយ៉ាងដិតដល់នូវរាល់សកម្មភាពផ្ទេរសម្ភារៈយោធាណាមួយ ក៏ដូចជាឆ្លើយតបជាមួយនឹងការដាក់ទណ្ឌកម្មផងដែរ” ។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា “យើងពិតជាបានត្រៀមខ្លួនរួចរាល់អស់ហើយក្នុងការប្រើប្រាស់អាជ្ញាធរទណ្ឌកម្មប្រឆាំងអំពើភេរវកម្មរបស់យើង ដើម្បីប្រឆាំងនឹងបុគ្គល ឬអង្គភាពរបស់រុស្ស៊ី ក្នុងគោលបំណងបង្អាក់សកម្មភាពផ្ទេរដោយខុសច្បាប់ទាំងនេះមិនឲ្យកើតមានឡើងឡើយ” ។
លោក Kirby ក៏បាននិយាយផងដែរថា អ៊ីរ៉ង់ក៏នឹងប្រឈមមុខការដាក់ទណ្ឌកម្មបន្ថែមទៀតផងដែរ សម្រាប់កិច្ចគាំទ្ររបស់ខ្លួនក្នុងសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន ព្រោះវាបង្ហាញឲ្យឃើញថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់កំពុងពង្រីកភាពជាដៃគូយោធាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ។

ទន្ទឹមនោះ លោកបានព្រមានថា “ទំនាក់ទំនងការពារជាតិដែលកំពុងពង្រីកខ្លួនរវាងអ៊ីរ៉ង់ និងរុស្ស៊ី គឺមិនល្អនោះទេ ទាំងសម្រាប់ពលរដ្ឋក្នុងប្រទេសអ៊ុយក្រែន និងនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសការផ្ដល់គ្រាប់បែកទម្លាក់ពីលើអាកាស និងគ្រាប់កាំភ្លើងធំរបស់អ៊ីរ៉ង់ទៅឲ្យរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសមរភូមិប្រយុទ្ធនៅអ៊ុយក្រែន” ។
ជាចុងក្រោយ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា “ជាថ្នូរនឹងកិច្ចគាំទ្រនោះ រុស្ស៊ីបាននឹងកំពុងផ្តល់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលមិនធ្លាប់មានពីមុនមកដល់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ រួមទាំងលើវិស័យអេឡិចត្រូនិក កាំជ្រួចមីស៊ីល និងប្រព័ន្ធខែលការការពារដែនអាកាសផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អ៊ីស្រាអែល ទម្លាក់គ្រាប់បែកគីមីផូស្វ័រមិនប្រណីដៃលើទីក្រុងព្រំដែនភាគខាង ត្បូង លីបង់

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត