ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បញ្ចេញឈ្មោះអ្នកទោសប៉ាឡេស្ទីន៣០០នាក់ ដែលនឹងត្រូវដោះលែង ក្រោមកិច្ចព្រមព្រៀងជាមួយក្រុម ហាម៉ាស
ប្រទេសអ៊ីស្រាអែល ទើបតែបញ្ចេញបញ្ជីឈ្មោះជនជាតិប៉ាឡេស្ទីនចំនួន៣០០នាក់ ដែលអាចនឹងដោះលែងក្រោមកិច្ចព្រមព្រៀង ធ្វើឡើងរវាងទីក្រុងហ្ស៊េរុយសាឡិមនិងក្រុមហាម៉ាស។
បញ្ជីដែលបង្ហោះលើគេហទំព័រក្រសួងយុត្តិធម៌របស់អ៊ីស្រាអែល រួមមានទាំងឈ្មោះ អាយុ និងបទល្មើសរបស់អ្នកដែលនឹងត្រូវដោះលែង។

ទោះបីជាយ៉ាងណាក៏ដោយ មានអ្នកជាប់ឃុំតែ១៥០នាក់ប៉ុណ្ណោះ ដែលគេរំពឹងថា នឹងត្រូវដោះលែងក្នុងដំណាក់កាលដំបូងនេះ។
នៅថ្ងៃពុធ ទី២២ខែវិច្ឆិកាថា គណៈរដ្ឋមន្ត្រីរបស់អ៊ីស្រាអែល បានអនុម័តក្នុងសំឡេងភាគច្រើនលើកិច្ចព្រមព្រៀងមួយ ដែលនឹងនាំឲ្យមានការដោះលែងចំណាប់ខ្មាំងខ្លះពីតំបន់ហ្គាហ្សា។
គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានបោះឆ្នោតលើផែនការ ដែលនឹងផ្អាកការវាយលុករបស់ខ្លួននៅហ្គាហ្សា រយៈពេលច្រើនថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ដែលកំពុងស្ថិតនៅក្នុងដៃក្រុមហាម៉ាស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ីស្រាអែល អនុម័ត កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ជាមួយក្រុម ហាម៉ាស

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត