ព័ត៌មានអន្ដរជាតិ
ចិន និងប្រទេសអាស៊ាន ៣ ទៀតចាប់ផ្ដើមប្រតិបត្តិការល្បាតរួមគ្នាតាមដងទន្លេមេគង្គលើកទី ១៣៥
នាយកដ្ឋានសន្តិសុខសាធារណៈខេត្ត Yunnan បាននិយាយថា មន្ត្រីព្រំដែនមកពីប្រទេសចិន និងប្រទេសអាស៊ានចំនួន ៣ ទៀតដូចជា ឡាវ មីយ៉ាន់ម៉ា និងថៃកាលពីថ្ងៃអង្គារបានរួមកម្លាំងគ្នាចាប់ផ្តើមប្រតិបត្តិការល្បាតតាមដងទន្លេមេគង្គលើកទី ១៣៥ ។

នាវាចិនចំនួន ២ គ្រឿងដែលចូលរួមក្នុងប្រតិបត្តិការល្បាតរួមគ្នានេះ បានចាកចេញពីកំពង់ផែ Guanlei ក្នុងតំបន់ស្វយ័ត Xishuangbanna Dai នៃខេត្ត Yunnan ភាគនិរតីនៃប្រទេសចិនកាលពីព្រឹកថ្ងៃអង្គារ ។
ស្របពេលជាមួយគ្នានេះ កងនាវានៃកងកម្លាំងព្រំដែនចំនួន ៧ គ្រឿងមកពីប្រទេសទាំង ៤ ត្រូវបានបញ្ជូនទៅកាន់តំបន់នៃការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាច្រើនប្រភេទនៅអាងទន្លេមេគង្គ ក្នុងគោលបំណងដើម្បីរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ។

ក្នុងអំឡុងពេលល្បាតនោះ ក្រុមការងារចម្រុះមកពីប្រទេសទាំង ៤ នឹងធ្វើសមយុទ្ធរុករក និងជួយសង្គ្រោះនៅតាមដងទន្លេក្នុងទីក្រុង Muang Mo ប្រទេសឡាវ ដើម្បីស្វែងយល់ពីវិធីដោះស្រាយស្ថានភាពអាសន្នប្រកបដោយប្រសិទ្ធភាព ខណៈអាជ្ញាធរចិនក៏នឹងបញ្ជូនក្រុមគ្រូពេទ្យទៅផ្តល់ការព្យាបាលដោយមិនគិតថ្លៃផងដែរ ។
គួរបញ្ជាក់ថា ទន្លេមេគង្គដែលត្រូវបានគេស្គាល់ជាទន្លេ Lancang ក្នុងប្រទេសចិន គឺជាផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ខណៈប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃ បានអនុវត្តការល្បាតរួមគ្នាតាមដងទន្លេមួយនេះ ចាប់តាំងពីខែធ្នូ ឆ្នាំ ២០១១ មកម្ល៉េះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Xinhua
ចុចអាន ៖ លោក Wang Yi ប្រាប់ទៅពិភពអារ៉ាប់ និងឥស្លាមថា ចិន គាំទ្រពេញទំហឹង ដល់ប្រជាជន ប៉ាឡេស្ទីន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ