Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល បង្កើនការទម្លាក់គ្រាប់បែកនៅហ្គាហ្សា មុនអនុវត្តបទឈប់បាញ់

បានផុស

នៅ

ត្បិតមានការឯកភាពចំពោះបទឈប់បាញ់ក៏ដោយ ប៉ុន្តែពេលវេលាអនុវត្តមិនទាន់ត្រូវបានប្រកាសទេ ហើយកងកម្លាំងអ៊ីស្រាអែល កំពុងបង្កើនការវាយប្រហាររបស់ខ្លួននៅទូទាំងជ្រោយហ្គាហ្សា។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិដ្ឋានមួយនៅតំបន់ Khan Younis ត្រូវរងការទម្លាក់គ្រាប់បែក ហើយការវាយប្រហារមួយ បានធ្វើឡើងលើជំរំជនភៀសខ្លួន Nuseirat ដោយសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់។

នៅភាគខាងជើង, តំបន់ជុំវិញមន្ទីរពេទ្យឥណ្ឌូណេស៊ី និងមន្ទីរពេទ្យ Kamal Adwan ត្រូវបានកំណត់គោលដៅ ហើយរថយន្តសង្គ្រោះបន្ទាន់ ក៏ត្រូវបានគេរាយការណ៍ថា រងគ្រាប់ផ្លោងដែរ។

ជំរំជនភៀសខ្លួន Jabalia ក៏រងការទម្លាក់គ្រាប់បែកដែរ ខណៈប្រជាជនប៉ាឡេស្ទីនជាង ២០០០នាក់ នៅតែត្រូវបានគេរាយការណ៍ថា កំពុងបាត់ខ្លួននៅក្រោមគំនរអគារបាក់បែក។

(រូបថត៖ Flash90)

មុននេះ គណៈរដ្ឋមន្ត្រី​​អ៊ីស្រាអែល ​បាន​អនុម័តក្នុងសំឡេងភាគច្រើនលើ​កិច្ចព្រមព្រៀង​មួយ ​ដែល​នឹងនាំឲ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​ខ្លះ​ពី​តំបន់​ហ្គាហ្សា។

គណៈរដ្ឋមន្ត្រី បានបោះឆ្នោតលើផែនការ ដែលនឹងផ្អាកការវាយលុករបស់ខ្លួននៅហ្គាហ្សា រយៈពេលច្រើនថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ដែលកំពុងស្ថិតនៅក្នុងដៃក្រុមហាម៉ាស។

ទោះបីជាយ៉ាងណាក៏ដោយ មានអ្នក​ជាប់​ឃុំ​តែ​១៥០​នាក់​ប៉ុណ្ណោះ​ ដែលគេ​រំពឹង​ថា ​នឹង​ត្រូវ​ដោះ​លែង​ក្នុងដំណាក់កាលដំបូងនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ អ៊ីស្រាអែល បញ្ចេញឈ្មោះអ្នកទោសប៉ាឡេស្ទីន៣០០នាក់ ដែលនឹងត្រូវដោះលែង ក្រោមកិច្ចព្រមព្រៀងជាមួយក្រុម ហាម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម