ព័ត៌មានអន្ដរជាតិ
ប៉េរូ រកឃើញសាកសពម៉ាំមីកុមារ មានអាយុកាល ១ពាន់ឆ្នាំ
ក្រុមអ្នកបុរាណវិទូប្រទេសប៉េរូបានរកឃើញសាកសពម៉ាំមីចំនួន ៤ ពីកន្លែងដែលធ្លាប់ប្រារព្ធពិធីសាសនា ហើយវាត្រូវបានគេជឿថាមានអាយុកាលយ៉ាងហោចណាស់ ១,០០០ឆ្នាំ ដែលពេលនេះកំពុងស្ថិតនៅក្នុងសង្កាត់ចាស់បំផុតមួយនៃទីក្រុងលីម៉ា។

ក្រុមអ្នកស្រាវជ្រាវជឿថា សាកសពម៉ាំមីកុមារដែលត្រូវបានរកឃើញ កាលពីថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាឆ្អឹងមនុស្សដែលបន្សល់ទុកមកពីវប្បធម៌ Ychsma ដែលធ្លាប់រីកចម្រើននៅលើឆ្នេរសមុទ្រកណ្តាលរបស់ប្រទេសប៉េរូ កាលពីប៉ុន្មានពាន់ឆ្នាំមុន។


លោក Luis Takuda អ្នកបុរាណវត្ថុវិទូនៅទីក្រុងលីម៉ា ប្រាប់ថា ទីតាំងប្រាសាទដែលបានរកឃើញម៉ាំមី ទំនងជាត្រូវបានសាងសង់តាំងពី ៣,៥០០ឆ្នាំមុនមកម្ល៉េះ ខណៈតំបន់ទាំងមូលនៃប្រាសាទជាកន្លែងធ្លាប់ប្រារព្ធពិធីពិសិដ្ឋនាបុរាណកាល ដូច្នេះទើបបានជាគេបញ្ចុះអ្នកស្លាប់នៅទីនេះ។ ដោយឡែកលលាដ៍ក្បាលរបស់ម៉ាំមីនៅតែមានសក់នៅឡើយ ចំណែកឆ្អឹងត្រូវបានគេរកឃើញនៅក្បែរសេរ៉ាមិច៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ គ្រូពេទ្យប្រទះឃើញរុយនៅក្នុងពោះវៀនធំបុរសអាមេរិកម្នាក់យ៉ាងអាថ៌កំបាំង
ចុចអាន៖ អ្នកវិទ្យាសាស្ត្រលាតត្រដាងការពិតពី សាកសពមច្ឆា នៅប្រទេសជប៉ុន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ