Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីមួយរូបរបស់ អ៊ីស្រាអែល មិនពេញចិត្តទាល់តែសោះលើកិច្ចព្រម​ព្រៀងដោះដូរចំណាប់ខ្មាំង​

បានផុស

នៅ

រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben Gvir បាននិយាយថា លោកមិនពេញចិត្តទាល់តែសោះចំពោះកិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំងដែលទើបសម្រេចបានកាលពីពេលថ្មីៗនេះនោះទេ ហើយថែមទាំងហៅវាថាគឺជា “គំរូដ៏អាក្រក់” ជាពិសេសវានឹងនាំឲ្យមានកំហុសឆ្គងដូចកាលពីអតីតកាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ben Gvir បានរំឭកថា កាលពីកិច្ចព្រមព្រៀងក្នុងឆ្នាំ ២០១១ មានការដោះដូរភេរវករជាង ១,០០០ នាក់ជាថ្នូរនឹងការដោះលែងត្រឹមតែកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) តែម្នាក់ប៉ុណ្ណោះ ដូច្នេះនេះគឺជាគំនុំដែលយើងមិនអាចបំភ្លេចបាននោះទេ ។

មិនតែប៉ុណ្ណោះ លោករដ្ឋមន្ត្រីក៏បានថ្កោលទោសកិច្ចព្រមព្រៀងនេះផងដែរថា គឺមិនធានាដល់ការដោះលែងស្ត្រី និងកុមារទាំងអស់ដែលត្រូវបានចាប់ឃុំខ្លួននៅតំបន់ហ្គាហ្សានោះទេ ព្រោះថាវាគ្រាន់តែជាការបំភ័ន្តភ្នែក ហើយវាពិតជាអសីលធម៌ និងមិនសមហេតុផលទាល់តែសោះ ។

ទន្ទឹមនោះ ការអះអាងរបស់លោក Ben Gvir ដែលជាសមាជិកមកពីគណបក្សស្ដាំនិយម Otzma Yehudit កើតមានឡើង បន្ទាប់ពីគណៈរដ្ឋមន្ត្រីនៃគណបក្សរបស់លោកមិនបានបោះឆ្នោតគាំទ្រក្នុងសំឡេងភាគច្រើនលើកិច្ចព្រមព្រៀងដែលនាំឲ្យមានការដោះលែងចំណាប់ខ្មាំងមួយចំនួនចេញពីតំបន់ហ្គាហ្សានោះទេ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោករដ្ឋមន្ត្រីសន្តិសុខជាតិបានលើកឡើងថា យើងគួរតែសញ្ជឹងគិតលើកិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំង ។ ជម្រើសគ្រប់យ៉ាងនៅពេលនេះគឺអាក្រក់ខ្លាំងណាស់ ដោយសារតែក្រុម​ហាម៉ាស​ចង់​បាន​បទ​ឈប់​បាញ់​នេះ​ជាង​អ្វី​ទាំង​អស់ ។

លោក Ben Gvir បានដាក់ចម្ងល់ថា នៅក្នុងកិច្ចព្រមព្រៀងនោះ បញ្ចូលទាំងការផ្អាកបាញ់នៅតំបន់ហ្គាហ្សារយៈពេល ៥ ថ្ងៃ និងការដោះលែងចំណាប់ខ្មាំងចំនួន ៥០ ដែលក្រុមហាម៉ាសចាប់ឃុំខ្លួនជាថ្នូរនឹងការដោះដូរអ្នកទោសប៉ាឡេស្ទីនប្រហែល ១៥០ នាក់ដែលកំពុងស្ថិតក្នុងកណ្ដាប់ដៃអ៊ីស្រាអែល ប៉ុន្តែតើអ្នកមានឆ្ងល់ទេថាតើហេតុអ្វីបានជាកិច្ចព្រមព្រៀងនោះមិនព្រមដោះដូរចំណាប់ខ្មាំង និងអ្នកទោសទាំងអស់ក្នុងពេលដំណាលគ្នាតែម្ដងទៅ ។

រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ។

ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងទៀតថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១៤,៥០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីសរុប ១០,០០០ នាក់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៣៥,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Times of Israel

ចុចអាន ៖ កងទ័ព អ៊ីស្រាអែល ឡោមព័ទ្ធតំបន់មួយទៀតនៅភាគខាងជើង ហ្គាហ្សា និងត្រៀមបើកការវាយលុកតាមជើងគោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម