ព័ត៌មានអន្ដរជាតិ
លោក ពូទីន បញ្ជាក់ថា រុស្ស៊ី មិនដែលបោះបង់ការចរចាសន្តិភាពជាមួយអ៊ុយក្រែនទេ
អំឡុងសុន្ទរកថាជាវីដេអូទៅកាន់កិច្ចប្រជុំកំពូល G20 កាលពីថ្ងៃពុធទី២២ខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា រុស្ស៊ីមិនដែលបដិសេធការចរចាសន្តិភាពជាមួយអ៊ុយក្រែនទេ ខណៈទីក្រុងកៀវ បានដកខ្លួនជាសាធារណៈចេញពីដំណើរការនេះ ទៅហើយ។

មេដឹកនាំរុស្ស៊ីបានថ្លែងបែបនេះ ជាការឆ្លើយតបទៅនឹងសេចក្តីអត្ថាធិប្បាយរបស់វាគ្មិនផ្សេងទៀត នៅក្នុងសន្និសីទដែលនិយាយថា ពួកគេភ្ញាក់ផ្អើលចំពោះការវាយលុកជាបន្តរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ពេលនោះ លោកពូទីនក៏បានទទួលស្គាល់ដែរ ដូចជាជម្លោះយោធាផ្សេងៗដែរ វាគឺជាសោកនាដកម្មសម្រាប់មនុស្ស គ្រួសារ និងសម្រាប់ប្រទេសទាំងមូល ហើយតាមធម្មជាតិ យើងត្រូវតែគិតពីរបៀបបញ្ចប់សោកនាដកម្មនេះ។
យ៉ាងណា លោក ពូទីន សង្កត់ធ្ងន់ថា រុស្ស៊ីមិនដែលបដិសេធការចរចាសន្តិភាពជាមួយអ៊ុយក្រែនទេ ហើយតាមពិតទៅ គឺជាប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ឯណោះទេ ដែលបានចុះហត្ថលេខាលើច្បាប់ហាមឃាត់ការចរចាបែបនេះជាមួយរុស្ស៊ី។
កាលពីឆ្នាំមុន មេដឹកនាំអ៊ុយក្រែន បានបដិសេធជាផ្លូវការចំពោះកិច្ចចរចាសន្តិភាពជាមួយវិមានក្រឹមឡាំង ដរាបណាលោក ពូទីន នៅតែកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី។

ការអះអាងរបស់លោកពូទីន កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ Sergey Shoigu បានប្រាប់រដ្ឋាភិបាលកាលពីថ្ងៃអង្គារទី២១ ខែវិច្ឆិកាក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយថា ប្រទេសអ៊ុយក្រែន បានបាត់បង់ទាហានជាង ១៣៧០០ នាក់ និងរថក្រោះប្រមាណ ១,៨០០ គ្រឿង ព្រមទាំងសព្វាវុធធុនធ្ងន់ដទៃទៀត ក្នុងខែនេះ។
លោកនិយាយថា កងកម្លាំងរុស្ស៊ី បាននិងកំពុងរារាំងការប៉ុនប៉ងរបស់ទីក្រុងកៀវ ក្នុងការបំបែកខែលការពាររបស់ពួកគេ និងបន្តបំបាក់យោធាអ៊ុយក្រែន ហើយទាហានអ៊ុយក្រែន នាំគ្នារត់ប្រាស់អាយុបន្ទាប់ពីដឹងថា ការវាយបករបស់ពួកគេ ឥតប្រយោជន៍។
កន្លងមក រដ្ឋមន្ត្រីរូបនេះក៏បានចេញការវាយតម្លៃចុងក្រោយអំពីជនរងគ្រោះខាងអ៊ុយក្រែនផងដែរកាលពីចុងខែតុលា ដែលនៅពេលនោះលោកនិយាយថា ទាហានទីក្រុងកៀវលើស ៨០០០០ នាក់បានបាត់បង់ជីវិត ចាប់តាំងពីអ៊ុយក្រែនបើកការវាយបកនៅដើមខែកក្កដា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ថា មួយខែ អ៊ុយក្រែន ស្លាប់ទាហានជាង ១៣៧០០នាក់ និងខ្ទេចរថក្រោះ ១៨០០គ្រឿង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់