ព័ត៌មានអន្ដរជាតិ
UNICEF៖ តំបន់ហ្គាហ្សា ជាកន្លែងគ្រោះថ្នាក់បំផុតលើពិភពលោក សម្រាប់កុមារ
ប្រធានទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) កាលពីថ្ងៃពុធទី២២ខែវិច្ឆិកា បានហៅតំបន់ហ្គាហ្សាស្ទ្រីប ថាជា “កន្លែងដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោកសម្រាប់កុមារ” ហើយនិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស គឺមិនគ្រប់គ្រាន់ឡើយ ដើម្បីសង្គ្រោះជីវិតរបស់ពួកគេ។

នាយកប្រតិបត្តិ UNICEF លោកស្រី Catherine Russell បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា កុមារជាង៥៣០០នាក់ បានបាត់បង់ជីវិតក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហាររបស់ចលនាហាម៉ាសនៅថ្ងៃទី៧ខែតុលា លើប្រទេសអ៊ីស្រាអែល ពោលគឺស្មើនឹង៤០%នៃចំនួនអ្នកស្លាប់សរុប។
លោកស្រី Russell ដែលទើបតែវិលត្រលប់ពីដំណើរទៅតំបន់ហ្គាហ្សាភាគខាងត្បូង បាននិយាយថា “នេះជារឿងមិនធ្លាប់មាន ខ្ញុំត្រូវបានលងបន្លាចដោយអ្វីដែលខ្ញុំឃើញ និងឮ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Russell ស្វាគមន៍កិច្ចព្រមព្រៀងដែលសម្រេចបានកាលពីថ្ងៃពុធដោយអ៊ីស្រាអែលនិងក្រុមហាម៉ាស ដើម្បីដោះលែងចំណាប់ខ្មាំង និងផ្អាកការប្រយុទ្ធគ្នាយ៉ាងសាហាវ ក៏ដូចជាការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា។
លើសពីនេះ លោកស្រីនិយាយថា កុមារចំនួន១២០០នាក់ទៀត ត្រូវបានគេជឿថា កំពុងជាប់នៅក្រោមគំនរបាក់បែកនៃអគារដែលរងការទម្លាក់គ្រាប់បែក។

មិនត្រឹមប៉ុណ្ណឹង UNICEF ប៉ាន់ប្រមាណថា បញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវចំពោះកុមារ អាចកើនឡើងជិត៣០%នៅហ្គាហ្សា ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
យោងតាមអាជ្ញាធរអ៊ីស្រាអែល មនុស្សប្រហែល២៤០នាក់ រាប់ចាប់ពីទារករហូតដល់មនុស្សចាស់ គឺត្រូវបានចាប់ជាចំណាប់ខ្មាំង ក្នុងអំឡុងការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានសម្លាប់មនុស្សប្រហែល១២០០នាក់នៅក្នុងប្រទេសអ៊ីស្រាអែល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ស្រ្តីប៉ាឡេស្ទីន៦០នាក់ ស្ថិតក្នុងចំណោមអ្នកទោសទាំង៣០០នាក់ ដែលអ៊ីស្រាអែល នឹងដោះលែង

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?