Connect with us

ព័ត៌មានអន្ដរជាតិ

អាង​ចម្រោះ​ទឹកស្អាត​មួយកន្លែង នៅ​សហរដ្ឋអាមេរិក​​ ត្រូវក្រុម​អ្នក​វាយប្រហារ​ ដាក់សារធាតុ​គីមីចូល​

បានផុស

នៅ

​អាជ្ញាធរ​នៅ​ទីក្រុង Oldsmar នៃ​រដ្ឋ Florida សហរដ្ឋអាមេរិក កាលពី​ម្សិលមិញ​នេះ​ បាន​ធ្វើ​សេចក្ដីរាយការណ៍​ទាក់ទង​ទៅ​នឹង​ជនអនាមិក​ ដែល​បាន​ធ្វើការ​វាយប្រហារ​ទៅលើប្រព័ន្ធ​កុំព្យូទ័រ​របស់​ទីតាំង​អាង​ចម្រោះ​ទឹក​ស្អាត​មួយ​កន្លែង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការវាយប្រហារ​បាន​កើត​ឡើង​ចំនួន​ពីរ​លើក​ នៅ​ថ្ងៃទី៥​ ខែ​កុម្ភៈ​ កន្លង​ទៅនេះ​។ លើកទីមួយ​ក្រុម​ជនអនាមិក បាន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​នៅ​ម៉ោង៨​ព្រឹក ប៉ុន្តែ​ពួកគេ​បាន​នៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​តែ​រយៈពេល ១​ទៅ​២​វិនាទី​តែប៉ុណ្ណោះ​។ ការ​ជ្រៀតចូល​លើក​ទី​ពីរ បាន​កើតឡើង​នៅ​ម៉ោង១និង​៣០​នាទី​រសៀល ហើយ​ពួកគេ​បាន​ចំណាយ​ពេល​៥​នាទី និង​បានធ្វើការ​ផ្លាស់ប្ដូរ​ការ​កំណត់​មួយ​ចំនួន​នៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ ដោយ​បន្ថែម​នូវ​សារ​ធាតុគីមី Sodium hydroxide ចំនួន ១១១​ដង​ច្រើនជាង​ការកំណត់ ដែល​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើប្រាស់​។​

​ទោះបីជា​យ៉ាងណាក្ដី អាជ្ញាធរ​ក៏បាន​ប្រាប់ឲ្យ​ដឹង​ផងដែរ​ថា ពួកគេ​បាន​ចាត់វិធានការ​ទាន់ពេល​វេលា ដោយ​ធ្វើការ​ផ្លាស់ប្ដូរ​ចំនួន​សារធាតុ​គីមី​ឲ្យ​មាន​ការកំណត់​ដូចដើម ហើយក៏​ពុំ​មាន​ទឹក​ដែលមាន​សារធាតុ​គីមី​លើស​កំណត់ ​ត្រូវ​បាន​ផ្ដល់ទៅ​ឲ្យ​អ្នកប្រើប្រាស់​នោះ​ទេ​។ គួរ​បញ្ជាក់​ផងដែរ​ថា កាលពី​ឆ្នាំ​២០១៥ ក៏​មាន​ការវាយប្រហារ​ទៅលើ​ទីតាំង​អាង​ចម្រោះ​ទឹក​មួយទៀត​នៅ​សហរដ្ឋអាមេរិក​ផងដែរ ប៉ុន្តែ​ពេលនោះ​ជនអនាមិក​ពុំ​មាន​ចំណេះដឹង​ ក្នុង​ការ​ផ្លាស់ប្ដូរ​សារធាតុ​គីមី​ដូច​ពេលនេះ​ទេ​៕

ប្រភព៖ នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា

សូមចុចអាន៖ ​Facebook លុបគណនីផ្សាយព័ត៌មានមិនពិតប្រឆាំងវ៉ាក់សាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៤ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ៣ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម