ព័ត៌មានអន្ដរជាតិ
ការដោះដូរចំណាប់ខ្មាំងនិងអ្នកទោស រវាងអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស ត្រូវពន្យារពេល
នៅថ្ងៃព្រហស្បតិ៍ ទី២៣ខែវិច្ឆិកា មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលនិយាយថា ការដោះដូរពលរដ្ឋប៉ាឡេស្ទីនមួយចំនួនដែលជាប់ឃុំ នៅក្នុងពន្ធនាគារអ៊ីស្រាអែល ជាមួយចំណាប់ខ្មាំងអ៊ីស្រាអែលនៅក្នុងដៃក្រុមហាម៉ាស ត្រូវបានពន្យារពេលរហូតដល់ថ្ងៃសុក្រ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Tzachi Hanegbi ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Benjamin Netanyahu បាននិយាយថា ការដោះលែងនឹងចាប់ផ្តើមតាមកិច្ចព្រមព្រៀងដើមរវាងភាគីទាំងសងខាង ប៉ុន្តែមិនមែនមុនថ្ងៃសុក្រឡើយ ។ ទោះយ៉ាងណាក្តី ភ្លាមៗមិនទាន់មានព័ត៌មានលម្អិតណាមួយ ដែលបញ្ជាក់ពីមូលហេតុនៃការពន្យារពេលនេះទេ។
សូមបញ្ជាក់ជាថ្មីថា កាលពីថ្ងៃពុធ ទី២២ខែវិច្ឆិកាថា គណៈរដ្ឋមន្ត្រីរបស់អ៊ីស្រាអែល បានអនុម័តក្នុងសំឡេងភាគច្រើនលើកិច្ចព្រមព្រៀងមួយ ដែលនឹងនាំឲ្យមានការដោះលែងចំណាប់ខ្មាំងខ្លះពីតំបន់ហ្គាហ្សា។
គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានបោះឆ្នោតលើផែនការ ដែលនឹងផ្អាកការវាយលុករបស់ខ្លួននៅហ្គាហ្សា រយៈពេលច្រើនថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងប្រហែល៥០នាក់ ក្នុងចំណោមចំណាប់ខ្មាំងទាំង២៤០នាក់ ដែលកំពុងស្ថិតនៅក្នុងដៃក្រុមហាម៉ាស។
ក្រោយមក អ៊ីស្រាអែល ក៏បានបញ្ចេញបញ្ជីឈ្មោះជនជាតិប៉ាឡេស្ទីនចំនួន៣០០នាក់ ដែលអាចនឹងដោះលែងតាមដំណាក់កាលក្រោមកិច្ចព្រមព្រៀងនេះ ខណៈបញ្ជីនោះមានបង្ហាញទាំងឈ្មោះ អាយុ និងបទល្មើសរបស់អ្នកដែលនឹងត្រូវដោះលែងទៀតផង។
ក្នុងចំណោមអ្នកទាំងនោះ គឺរួមមានអ្នកទោសស្រីប្រហែល៦០នាក់ ហើយភាគច្រើនក្នុងចំណោមពួកគេ គឺត្រូវបានចាប់ខ្លួនក្នុងរយៈពេលពីរឆ្នាំចុងក្រោយ។ ពួកគេភាគច្រើនត្រូវចោទប្រកាន់ពីបទបង្កគ្រោះថ្នាក់ដល់សន្តិសុខក្នុងតំបន់ ការជ្រៀតចូលទៅក្នុងទឹកដីអ៊ីស្រាអែលដោយគ្មានលិខិតអនុញ្ញាត គប់ដុំថ្ម កាន់កាប់អាវុធ និងបង្កការខូចខាតនានា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Guardian
ចុចអាន៖ UNICEF៖ តំបន់ហ្គាហ្សា ជាកន្លែងគ្រោះថ្នាក់បំផុតលើពិភពលោក សម្រាប់កុមារ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់