ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាកាសចរណ៍ វៀតណាម បន្តផ្អាកជើងហោះហើរក្នុងស្រុកទៅកាន់កោះ Phu Quoc និង Da Nang
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Bamboo Airways កាលពីថ្ងៃអង្គារ ប្រកាសផ្អាកជើងហោះហើរដែលតភ្ជាប់ពីទីក្រុង Da Nang ទៅទីក្រុងទេសចរណ៍នៃតំបន់ទំនាបកណ្ដាល Da Lat ខណៈពីទីក្រុងហាណូយទៅកាន់កោះ Phu Quoc ក៏ត្រូវបានផ្អាកដូចគ្នា ។

ចំណែកពាក់ព័ន្ធទៅនឹងមូលហេតុដែលក្រុមហ៊ុនអាកាសចរណ៍ប្រកាសផ្អាកការហោះហើរបែបនេះ គឺដោយសារតែចង់ធានាបានធនធាន និងផ្តល់អទិភាពដល់ប្រសិទ្ធភាពនៃប្រតិបត្តិការហោះហើរក្រោយៗទៀត ។
Bamboo Airway ជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមតែមួយគត់ដែលដំណើរការផ្លូវតភ្ជាប់ពីទីក្រុង Can Tho និង Phu Quoc ប៉ុន្តែការហោះហើរទាំងនោះក៏ត្រូវបានផ្អាកវិញកាលពីខែមុន ខណៈកាលពី ៣ សប្តាហ៍កន្លងទៅ ក្រុមហ៊ុនបានផ្អាកផ្លូវហោះហើរពីហូជីមិញទៅកាន់កោះ Phu Quoc ផងដែរ ។

គួរបញ្ជាក់ថា កាលពីខែមុន ក្រុមហ៊ុនក៏បានផ្អាកជើងហោះហើរអន្តរជាតិជាបន្តបន្ទាប់ទៅកាន់គោលដៅអាស៊ី និងអឺរ៉ុបផងដែរ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍កំពុងដំណើរការហោះហើរក្នុងស្រុកសរុបចំនួន ៣២ ជើង រួមទាំងផ្លូវដែលតភ្ជាប់ពីទីក្រុងហាណូយ និងទីក្រុងហូជីមិញទៅកាន់ទីក្រុង Con Dao, Da Nang, Quy Nhon, Nha Trang និង Hue ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ