ព័ត៌មានអន្ដរជាតិ
អាមេរិក ដុតកម្តៅនៅអ៊ីរ៉ាក់ ក្រោយសម្លាប់អ្នកប្រយុទ្ធគាំទ្រអ៊ីរ៉ង់ ៨នាក់
រដ្ឋាភិបាលទីក្រុងបាកដាដ បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការវាយឆ្មក់តាមអាកាសជាបន្តបន្ទាប់ ដែលបានសម្លាប់យុទ្ធជនគាំទ្រដោយអ៊ីរ៉ង់ចំនួន៨នាក់ ដោយថា នេះគឺជាការរំលោភលើដែនអធិបតេយ្យអ៊ីរ៉ាក់។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Bassem al-Awadi និយាយថា សហរដ្ឋអាមេរិកមិនបានធ្វើទំនាក់ទំនងជាមួយអ៊ីរ៉ាក់ អំពីការវាយប្រហារលើទីតាំងកងជីវពលនៅភាគខាងត្បូងទីក្រុងបាកដាដ កាលពីថ្ងៃអង្គារនិងព្រឹកព្រលឹមថ្ងៃពុធទេ។ ការវាយប្រហារទាំងនោះ គឺជាការរំលោភបំពានដែលមិនអាចទទួលយកបានទាល់តែសោះ ចំពោះអធិបតេយ្យអ៊ីរ៉ាក់។
កងជីវពលគាំទ្រអ៊ីរ៉ង់ Kataib Hezbollah ឬត្រូវបានគេស្គាល់ថាជាកងពលតូច Hezbollah បានបញ្ជាក់កាលពីថ្ងៃពុធថា យុទ្ធជនខ្លួនចំនួន៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក បន្ទាប់មក បានព្រមានថា នឹងមានការវាយបកទៅវិញ។
ទោះបីជាយ៉ាងណាក៏ដោយ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកនិយាយថា ការវាយប្រហារនេះគឺដើម្បីសងសឹកចំពោះការវាយប្រហារប្រឆាំងសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះដោយស្នាដៃអ៊ីរ៉ង់ និងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់។

មន្ទីរបញ្ចកោណបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្គាហ្សា ផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលាមក កងកម្លាំងអាមេរិកដែលដាក់ពង្រាយនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី បានរងការវាយប្រហារយ៉ាងហោចណាស់៦៦ដង ដោយបណ្តាលឲ្យបុគ្គលិកជាង៦០នាក់រងរបួស។
ការវាយប្រហារថ្មីបំផុតបានកើតឡើងកាលពីថ្ងៃចន្ទ ដែលកងជីវពលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយជិតប្រឆាំងនឹងសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះ នៅឯមូលដ្ឋានអាកាស Al-Asad។
គួរបញ្ជាក់ថា អាមេរិកមានទាហានប្រហែល២៥០០នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រហែល៩០០នាក់នៅស៊ីរី ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការកកើតឡើងវិញនៃក្រុម ISIS៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាមេរិក បើកការវាយ ប្រហារ អាកាសសងសឹក លើមូលដ្ឋានកងឆ្មាំ បដិវត្តន៍ឥស្លាមអ៊ីរ៉ង់ នៅ អ៊ីរ៉ាក់

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់