Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ថា ការស្លាប់បាត់បង់ជីវិតពលរដ្ឋនៅតំបន់ហ្គាហ្សា គឺតក់ស្លុត និងរន្ធត់ចិត្តដូចនៅ អ៊ុយក្រែន ដែរ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃពុធថា ការស្លាប់បាត់បង់ជីវិតរបស់ប្រជាពលរដ្ឋនៅតំបន់ហ្គាហ្សាស្ទ្រីប គឺមានភាពតក់ស្លុត និងរន្ធត់ចិត្តដូចគ្នាទៅនឹងករណីដែលកំពុងកើតមានឡើងនៅប្រទេសអ៊ុយក្រែនដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងតាមរយៈវីដេអូទៅកាន់កិច្ចប្រជុំនៃមេដឹកនាំក្រុមប្រទេស G20, លោក ពូទីន បានលើកឡើងថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនគឺមិនអាចដូចគ្នាទៅនឹងជម្លោះនៅតំបន់ហ្គាហ្សាស្រ្ទីបនោះទេ ប៉ុន្តែវាធ្វើឲ្យខ្ញុំតក់ស្លុត និងរន្ធត់យ៉ាងខ្លាំងដូចគ្នា ។

ប្រធានាធិបតីរុស្ស៊ីរូបនេះបានដាក់ជាសំណួរថា “តើ​ការ​សម្លាប់​ជន​ស៊ីវិល​នៅ​ប៉ាឡេស្ទីន និង​តំបន់ហ្គាហ្សា​ស្ទ្រីប​មិនមែនជារឿង​គួរ​ឲ្យ​តក់​ស្លុតទេឬ? ចុះចំណែក​រដ្ឋប្រហារ​បង្ហូរឈាម​ក្នុង​ប្រទេស​អ៊ុយក្រែន​កាលពី​ឆ្នាំ​ ២០១៤ ​មិន​មែន​ជា​សង្រ្គាម​នៃ​របប​ក្រុងកៀវ​ប្រឆាំង​នឹង​ប្រជាជន​របស់​ខ្លួន​នៅតំបន់​ Donbas ទេឬ? ទាំងអស់នេះគឺសុទ្ធតែជារឿងតក់ស្លុត និងរន្ធត់ចិត្ត” ។

លោក ពូទីន បាននិយាយទៀតថា “អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន គឺជាសោកនាដកម្មមួយ ហើយពួកគេត្រូវតែស្វែងរកមធ្យោបាយដើម្បីបញ្ឈប់វា ។ មែនហើយ ការប្រើប្រាស់កម្លាំងយោធាតែងតែជាសោកនាដកម្មទៅលើមនុស្សជាតិ ក្រុមគ្រួសារ និងប្រទេសទាំងមូល ហើយ​ជា​ការ​ពិត​ណាស់ យើង​ត្រូវ​តែ​គិត​ពី​របៀប​ដើម្បី​បញ្ឈប់​សោកនាដកម្ម​ដ៏ឃោរឃៅមួយនេះ” ។

ចំពោះបញ្ហានេះដែរ លោកប្រធានាធិបតីបានអះអាងថា រឿងរ៉ាវទាំងអស់ គឺដោយសារតែអ៊ុយក្រែនខ្លួនឯងទេ ដែលបដិសេធមិនព្រមចរចា ហើយថែមទាំងបិទផ្លូវសម្រាប់កិច្ចសន្ទនារកសន្តិភាពទាំងអស់ ខណៈដែលទីក្រុងមូស្គូតែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការដើម្បីដោះស្រាយបញ្ហាបែបនេះ ។

ជាចុងក្រោយ លោក ពូទីន បញ្ជាក់ច្បាស់ៗថា កាលដែលរុស្ស៊ីចាប់ផ្ដើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួន គឺដើម្បីកម្ចាត់ និងបំផ្លាញតំបន់គ្មានយោធារបស់អ៊ុយក្រែន ក៏ដូចជាការពារប្រជាជនដែលនិយាយភាសារុស្ស៊ីនៅក្នុងប្រទេសនោះ ប៉ុន្តែទោះយ៉ាងណាក៏ដោយ បណ្ដាលោកខាងលិចបែរជាមើលឃើញថា ប្រត្តិបត្តិការយោធាដែលផ្ទុះឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ជាសង្រ្គាមនៃការឈ្លានពានទៅវិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ លោក ពូទីន សម្ដែងក្ដីព្រួយបារម្ភចំពោះការស្លាប់បាត់បង់ជីវិតមនុស្សរាប់ ពាន់នាក់នៅតំបន់ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២០ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​លើរាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣៥ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម