Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ​ផ្អាក​​កិច្ចព្រមព្រៀង​យោធា​ជាមួយ​កូរ៉េខាងត្បូង​ ទាំងស្រុង​

បានផុស

នៅ

នៅក្នុងជម្លោះថ្មី ប្រទេសកូរ៉េខាងជើង បានលុបចោលកិច្ចព្រមព្រៀងអាយុកាល៥ឆ្នាំ ជាមួយទីក្រុងសេអ៊ូល ដែលមានគោលបំណងកាត់បន្ថយភាពតានតឹងផ្នែកយោធា។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងរ៉ាវថ្មីនេះ បានចាប់ផ្តើមនៅពេលទីក្រុងព្យុងយ៉ាង អះអាងថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបចារកម្មដោយជោគជ័យ ទៅកាន់ទីអវកាសកាលពីថ្ងៃអង្គារទី២១ខែវិច្ឆិកា។

នេះជាហេតុនាំឲ្យកូរ៉េខាងត្បូង ផ្អាកផ្នែកខ្លះនៃកិច្ចព្រមព្រៀងខាងលើ ដោយនិយាយថា ខ្លួននឹងបន្តការហោះហើរឃ្លាំមើលនៅតាមព្រំដែនសាជាថ្មី។

ប៉ុន្តែឥឡូវនេះ កូរ៉េខាងជើងក៏បានប្តេជ្ញាដែរថា ខ្លួននឹងផ្អាកទាំងស្រុងនូវកតិកាសញ្ញានេះ ហើយបញ្ជូនកងកម្លាំងនិងឧបករណ៍ខ្លាំងៗជាងមុន ទៅកាន់ព្រំដែន។

(រូបថត៖ Press Pool)

ទីក្រុងព្យុងយ៉ាង​ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ចាប់ពីពេលនេះតទៅ កងទ័ពរបស់យើង នឹងមិនត្រូវបានចងភ្ជាប់ដោយកិច្ចព្រមព្រៀងយោធាខាងជើង-ខាងត្បូង ថ្ងៃទី១៩ខែកញ្ញាទៀតទេ”។

កូរ៉េខាងជើង ថែមទាំងសន្យាទៀតថា ខ្លួននឹងដកវិធានការដែលធ្វើឡើងដើម្បីការពារជម្លោះយោធានៅគ្រប់វិស័យ រួមទាំងដី សមុទ្រ និងផ្លូវអាកាសទាំងអស់ ហើយដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល និងឧបករណ៍យោធាប្រភេទថ្មី នៅក្នុងតំបន់ព្រំដែន។

សូមបញ្ជាក់ជាថ្មី ទីក្រុង​ព្យុងយ៉ាង ​បាន​បាញ់​រ៉ុកកែត​មួយគ្រាប់ ​ដែល​គេ​ជឿ​ថា នាំ​ផ្កាយ​រណប​ចារកម្ម Malligyong-1 ហើយ​បាន​សាទរ​ការ​បាញ់​បង្ហោះ​នេះ​ថា​ជា “ជោគជ័យ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កូរ៉េខាងជើង បាញ់បង្ហោះផ្កាយរណបចារកម្មយោធា ចូលទៅក្នុងលំហ ដោយជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម១១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ចរាចរណ៍៤ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម