Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនអចលនទ្រព្យធំៗ ២ របស់ ចិន កើនភាគហ៊ុនវិញ ក្រោយរដ្ឋាភិបាល​បន្ថែមការគាំទ្រផ្នែកហិរញ្ញវត្ថុ

បានផុស

នៅ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗរបស់ចិនដែលកំពុងជំពាក់បំណុលរាប់ពាន់លានដុល្លារ រួមមាន Country Garden បានកើនភាគហ៊ុន ១៧ ភាគរយ ខណៈក្រុមហ៊ុន China Evergrande កើនឡើង ៦ ភាគរយ បន្ទាប់ពី​មានការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រុមហ៊ុនជាប់បំណុលធំទាំងពីរ ត្រូវបានចុះក្នុងបញ្ជីព្រៀងនៃអ្ន​កអភិវឌ្ឍន៍​ក្នុងចំណោម ៥០ ដែលមានសិទ្ធិទទួលបានការគាំទ្របន្ថែមផ្នែកហិរញ្ញវត្ថុពីសំណាក់​រដ្ឋាភិបាល ។

ក្រៅពីក្រុមហ៊ុនធំៗទាំងពីរ នៅមានក្រុមហ៊ុនអចលនទ្រព្យផ្សេងៗទៀតដូចជា ក្រុមហ៊ុន Sino-Ocean Group បានកើនឡើង ៣០ ភាគរយក្នុងទីផ្សារហុងកុង ហើយ Kaisa Group កើនឡើងជាង ៧ ភាគរយ ។

ក្រុមហ៊ុន Country Garden ដែលជាអ្នក​អភិវឌ្ឍន៍ដ៏ធំមួយ​នៅក្នុងប្រទេសចិន ត្រូវបានគេដឹងថា ជាប់បំណុលជាង ១៩១ ពាន់លានដុល្លារក្នុងខែមិថុនា ចំណែកឯ Evergrande មានបំណុលច្រើនជាង ៣០០ ពាន់លានដុល្លារ ។

គួរបញ្ជាក់ថា វិស័យអចលនទ្រព្យ រួមចំណែក​​ ១ ភាគ ៤ ​នៃសេដ្ឋកិច្ចចិន ស្របពេលដែលបច្ចុប្បន្ន ចិនកំពុងដាក់ចេញផែនការដើម្បីជំរុញអចលនទ្រព្យ​ឲ្យមានសន្ទុះឡើងវិញផងដែរ ​៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម