Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងមូលហេតុ ដែលការដោះដូរចំណាប់ខ្មាំង និងអ្នកទោស អ៊ីស្រាអែល-ហាម៉ាស ត្រូវពន្យារពេល

បានផុស

នៅ

ប្រភពពីខាងប៉ាឡេស្ទីនបានបញ្ជាក់ថា ការដោះលែងចំណាប់ខ្មាំងដែលត្រូវឃុំខ្លួននៅតំបន់ហ្គាហ្សា គឺត្រូវពន្យារពេល ២៤ ម៉ោង ដោយសារតែអ៊ីស្រាអែល និងក្រុមហាម៉ាស មិនឯកភាពគ្នាទៅលើថាតើចំណាប់ខ្មាំង ឬអ្នកទោសណាត្រូវដោះលែងមុន ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីស្រាអែល បានយល់ព្រមលើកិច្ចព្រមព្រៀងដែលនឹងដោះដូរអ្នកទោសប៉ាឡេស្ទីន និងចំណាប់ខ្មាំងចំនួន ៥០ នាក់ជាមួយក្រុមហាម៉ាស ខណៈដំបូងឡើយ ដំណើរការនៃការដោះលែងគ្រោងចាប់ផ្តើមនៅម៉ោង ១០ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ប៉ុន្តែក្រុមមន្ត្រីនិយាយថា មិនមានការដោះលែងចំណាប់ខ្មាំងណាម្នាក់នោះទេ រហូតដល់ថ្ងៃសុក្រ ។

តាមការបញ្ជាក់ពីមន្ត្រីប៉ាឡេស្ទីន, បទឈប់បាញ់ត្រូវបានពន្យារពេល ដោយសារអ៊ីស្រាអែល និងក្រុមហាម៉ាស មិនព្រមព្រៀងគ្នាទៅលើថាតើ ចំណាប់ខ្មាំងណានឹងត្រូវដោះលែងមុន និងត្រូវដោះលែងដោយរបៀបណា ខណៈភាគីទាំងសងខាង បានផ្លាស់ប្តូរបញ្ជីឈ្មោះអ្នកដែលត្រូវដោះលែងរួចទៅហើយ ។

(រូបថត៖ Getty Images)

គួររម្លឹកឡើងវិញថា កាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា គណៈរដ្ឋមន្ត្រី​របស់​អ៊ីស្រាអែល ​បាន​អនុម័តក្នុងសំឡេងភាគច្រើនលើ​កិច្ចព្រមព្រៀង​មួយ ​ដែល​នឹងនាំឲ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​ខ្លះ​ពី​តំបន់​ហ្គាហ្សា ។

គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានបោះឆ្នោតលើផែនការ ដែលនឹងផ្អាកការវាយលុករបស់ខ្លួននៅហ្គាហ្សា រយៈពេលច្រើនថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងប្រហែល ៥០ នាក់ក្នុងចំណោមចំណាប់ខ្មាំងទាំង ២៤០ នាក់ដែលកំពុងស្ថិតនៅក្នុងដៃក្រុមហាម៉ាស ។

ក្រោយមក អ៊ីស្រាអែលក៏បានបញ្ចេញបញ្ជីឈ្មោះជនជាតិប៉ាឡេស្ទីនចំនួន ៣០០ នាក់ដែលអាចនឹងដោះលែងតាមដំណាក់កាលក្រោមកិច្ចព្រមព្រៀងនេះ ខណៈបញ្ជីនោះមានបង្ហាញទាំងឈ្មោះ អាយុ និងបទល្មើសរបស់អ្នកដែលនឹងត្រូវដោះលែងទៀតផង ៕

(រូបថត៖ EPA)

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ការដោះដូរចំណាប់ខ្មាំងនិងអ្នកទោស រវាងអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស ត្រូវពន្យារពេល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទីutes មុន

​សមត្ថកិច្ចឃាត់ខ្លួន​ថៅ​កែ​លក់​គ្រឿង​សង្ហារិម​ ពាក់ព័ន្ធ​ករណី​ចេញ​សែក​ស្អុយ​ជិត២០ម៉ឺនដុល្លារ

ព័ត៌មានជាតិ២៦ នាទីutes មុន

កម្ពុជា-ឥណ្ឌា រួមគ្នាផ្សព្វផ្សាយចំណេះដឹងកសិកម្ម ខ្សែភាពយន្ត និងផ្សព្វផ្សាយព័ត៌មានទៅវិញទៅមក

ព័ត៌មានជាតិ៣៣ នាទីutes មុន

សមត្ថកិច្ចប៉ុស្តិ៍​នគរបាលកាកាបទី១​ ចុះ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន និង​ការ​ប្រើប្រាស់​បារី​អេឡិចត្រូនិច

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ៖ សញ្ញាបត្រ​ដែល​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ធំ​ប្រគល់ជូន សិស្ស​ និស្សិត គឺ​ជា​គ្រឹះ​សម្រាប់​ផ្ទាល់​ខ្លួន និង​ក្រុម​គ្រួសារ ព្រមទាំងសង្គមជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីក្រុងប៉េកាំង​មាន​បំណង​ពង្រីក​កិច្ចសហប្រតិបត្តិការ ជាមួយរាជធានីភ្នំពេញ លើ​គ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម