Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពអ៊ីស្រាអែលចាប់ខ្លួននាយក និងវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យធំរបស់ហ្គាហ្សា

បានផុស

នៅ

យោងតាមរបាយការណ៍របស់វេជ្ជបណ្ឌិត និងប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា កងទ័ពអ៊ីស្រាអែលបានចាប់ខ្លួននាយកមន្ទីរពេទ្យ al-Shifa ដែលជាកន្លែងព្យាបាលដ៏ធំបំផុតនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Khalid Abu Samra ប្រធាននាយកដ្ឋាននៅមន្ទីរពេទ្យបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ថា លោក Muhammad Abu Salmiya ត្រូវបានចាប់ខ្លួនរួមជាមួយវេជ្ជបណ្ឌិតជាន់ខ្ពស់ជាច្រើនផ្សេងទៀត។ ការចាប់ខ្លួននេះក៏ត្រូវបានរាយការណ៍ដោយអាជ្ញាធរផ្សព្វផ្សាយអ៊ីស្រាអែលផងដែរ ហើយត្រូវបានបញ្ជាក់នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ។

ក្រសួងសុខាភិបាលរបស់ហ្គាហ្សាបាននិយាយថា ខ្លួនចង់បានការពន្យល់ពីអង្គការសុខភាពពិភពលោក ស្របពេលដែលក្រុមគ្រូពេទ្យកំពុងធ្វើដំណើរក្នុងក្បួនរថយន្តរបស់អង្គការសុខភាពពិភពលោកជាមួយអ្នកជំងឺ ស្រាប់តែពួកគេត្រូវបានបញ្ឈប់សកម្មភាព និងឃុំខ្លួនដោយកងកម្លាំងអ៊ីស្រាអែលទៅវិញ។

លោក Ashraf al-Qudra អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​និយាយ​ថា​ បច្ចុប្បន្នអង្គការ​សុខភាព​ពិភពលោក​មិន​ទាន់​ផ្ដល់​ដំណឹងពីមូលហេតុនៃការចាប់ខ្លួនឡើយ ខណៈគ្រូពេទ្យនៅសល់ផ្សេងទៀតកំពុងបារម្ភពីសុវត្ថិភាពចំពោះអ្នកចាប់ខ្លួន ព្រោះពួកគេអាចនឹងត្រូវបានសម្លាប់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាសបានថ្កោលទោសយ៉ាងខ្លាំងចំពោះការចាប់ខ្លួនប្រធានមន្ទីរពេទ្យ និងសហការីរបស់គាត់ ដោយអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិនៃអង្គការកាកបាទក្រហម និងអង្គការអន្តរជាតិផ្សេងទៀត ជួយអន្តរាគមន៍ដើម្បីឱ្យមានការដោះលែងជាបន្ទាន់។

លោក Tareq Abu Azzoum អ្នកសារព័ត៌មានរបស់ Al Jazeera រាយការណ៍ពីភាគខាងត្បូងតំបន់ហ្គាហ្សា នៅថ្ងៃព្រហស្បតិ៍ថា ប៉ុន្មានថ្ងៃមុនការចាប់ខ្លួនប្រធានមន្ទីរពេទ្យ គ្រូពេទ្យប៉ាឡេស្ទីនពីរនាក់ត្រូវបានចាប់ខ្លួនដោយកងកម្លាំងកាន់កាប់របស់អ៊ីស្រាអែលផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Aljazeera

ចុចអាន៖ លោក Netanyahu ប្រាប់ទីភ្នាក់ងារចារកម្ម អ៊ីស្រាអែល ឲ្យកម្ចាត់មេដឹកនាំ​ក្រុមហាម៉ាសនៅគ្រប់ទីកន្លែងទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម