ព័ត៌មានអន្ដរជាតិ
ជំងឺឆ្កែឆ្កួតមួយប្រភេទកំពុងរីករាលដាលពាសពេញសហរដ្ឋអាមេរិក
ជំងឺផ្លូវដង្ហើមអាថ៍កំបាំងដែលធ្វើឲ្យសត្វឆ្កែឈឺ បាននិងកំពុងរីករាលដាលដល់រដ្ឋជាច្រើនទៀតពាសពេញសហរដ្ឋអាមេរិក និងកំពុងបង្កើនការភ័យខ្លាចចំពោះជំងឺរាតត្បាតមួយនេះ ខណៈពេទ្យសត្វកំពុងព្យាយាមកំណត់អត្តសញ្ញាណរបស់ជំងឺ និងតាមដានប្រភពដើមរបស់វា។
ជំងឺនេះត្រូវបានគេហៅថា Atypical Canine Infectious Respiratory Disease (aCIRD) បានឆ្លងដល់សត្វឆ្កែរាប់រយក្បាលនៅក្នុងរដ្ឋ Oregon ។ ក្រោយមកគេបានរកឃើញករណីដំបូងនៅរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃអង្គារដោយមានសត្វឆ្កែយ៉ាងហោចណាស់ចំនួន ១០ក្បាលបានឈឺដោយសារជំងឺនេះ។
បច្ចុប្បន្នសត្វឆ្កែនៅក្នុងរដ្ឋយ៉ាងហោចណាស់ ៧ ផ្សេងទៀតនៅសហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ថាបានរងផលប៉ះពាល់ ហើយក្នុងករណីកម្រជំងឺនេះអាចបណ្តាលឱ្យងាប់។ រោគសញ្ញាទូទៅរួមមាន ក្អក ហៀរសំបោរ និងបាត់បង់ចំណង់អាហារ។ សត្វឆ្កែមួយចំនួនដែលទទួលរងនូវជំងឺរយៈពេលយូរនឹងមានរោគសញ្ញាដូចជាជំងឺរលាកសួត។
វេជ្ជបណ្ឌិត Karl Jandrey សាស្ត្រាចារ្យនៅសាលាពេទ្យសត្វនៃសាកលវិទ្យាល័យ California Davis បានប្រាប់ NBC News ថា “ខ្ញុំមិនអាចទាយទុកជាមុនថាវានឹងទៅដល់ទីណាទេ។ នេះជាជំងឺរាតត្បាតមួយផ្សេងទៀត ប្រសិនបើអ្នកមិនប្រុងប្រយ័ត្ន ប៉ុន្តែវានៅក្រោមការគ្រប់គ្រងបាននៅឡើយទេ” ។
សមាគមពេទ្យសត្វអាមេរិក (AVMA) បានព្រមាន កាលពីថ្ងៃអង្គារថា ករណីនៃជំងឺផ្លូវដង្ហើមឆ្កែមួយនេះកំពុងកើនឡើងនៅទូទាំងសហរដ្ឋអាមេរិក។ ក្រុម AVMA បានផ្តល់អនុសាសន៍ឱ្យមានការប្រុងប្រយ័ត្នរួមមាន រក្សាការចាក់វ៉ាក់សាំងឱ្យសត្វចិញ្ចឹម និងត្រូវដាក់ឆ្កែឈឺនៅដាច់ដោយឡែកពីគេយ៉ាងហោចណាស់ ២៨ ថ្ងៃ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ ដឹងទេ “វ៉ាក់សាំងឆ្កែឆ្កួត” ប្រសិនជាចាក់មិនគ្រប់ចំនួនតាមការកំណត់ទេ គ្មានអង់ទីគ័រការពារឡើយ!
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?