Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ប្រកាស សម្លាប់បានមេទ័ពជើងទឹកក្រុមហាម៉ាស

បានផុស

នៅ

អ៊ីស្រាអែល បានប្រកាសពីការសម្លាប់លោក Amar Abu Jalalah ដែលជាមេបញ្ជាការប្រតិបត្តិការផ្លូវទឹករបស់ក្រុមហាម៉ាស នៅក្នុងការវាយប្រហារពីអាកាសលើទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសនៅលើបណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែវិច្ឆិកាថា “លោក Amar Abu Jalalah គឺជាមន្ត្រីជាន់ខ្ពស់នៃកងកម្លាំងប្រយុទ្ធដែនទឹករបស់ក្រុមហាម៉ាស ដែលបានចូលរួមដឹកនាំ ការវាយប្រហារតាមដែនសមុទ្រជាច្រើនលើកច្រើនសា”។

IDF បន្ថែមថា ប្រតិបត្តិការ​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង ​ដោយ​សារ​តែ​ព័ត៌មានចារកម្ម​ពី​ទីភ្នាក់ងារ​សន្តិសុខ​អ៊ីស្រាអែល (Shin Bet) កងទ័ព​ជើង​ទឹក និង​ប្រភព​ផ្សេង​ទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាស ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​លើ​ព័ត៌មាន​នេះ​ទេ។

(រូបថត៖ Getty Images)

រឿងនេះកើតឡើង ចំពេលអ៊ីស្រាអែលនិងក្រុមហាម៉ាស គ្រោងចាប់ផ្តើមបទឈប់បាញ់រយៈពេល៤ថ្ងៃ តាមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀងនេះ អនុញ្ញាតឲ្យចំណាប់ខ្មាំង៥០នាក់និងអ្នកទោសប៉ាឡេស្ទីន១៥០នាក់ ត្រូវបានដោះលែង ហើយបង្កើនការផ្តល់ជំនួយដល់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ដឹងមូលហេតុ ដែលការដោះដូរចំណាប់ខ្មាំង និងអ្នកទោស អ៊ីស្រាអែល-ហាម៉ាស ត្រូវពន្យារពេល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤៩ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥៧ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម