Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល វាយប្រហារសាលារៀននៅហ្គាហ្សា សម្លាប់មនុស្ស៣០នាក់ របួស១០០នាក់

បានផុស

នៅ

ក្រុមហាម៉ាសនិយាយថា មនុស្សយ៉ាងតិច ៣០ នាក់បានស្លាប់ និង ១០០ នាក់ទៀតរងរបួសក្នុងការវាយប្រហារអាកាសរបស់អ៊ីស្រាអែលលើសាលារៀនមួយកន្លែងដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិនៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ។

(រូបថត៖ New Arab)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហាម៉ាសនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះបានផ្តោតលើសាលា Abu Hussein ដែលឧបត្ថម្ភដោយទីភ្នាក់ងារជំនួយ និងកិច្ចការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) ក្នុងតំបន់ជំរំជនភៀសខ្លួន Jabalia។

ការវាយប្រហារនេះ កើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលការផ្អាកបាញ់មនុស្សធម៌ នឹងចាប់អនុវត្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មិន​ទាន់​មាន​ការ​អត្ថាធិប្បាយណាមួយ ​ពី​កងទ័ព​អ៊ីស្រាអែល​នៅ​ឡើយ​ទេ ​។

(រូបថត៖ Anadolu)

សូមបញ្ជាក់ថា អ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកឥតឈប់ឈរលើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយឆ្មក់ឆ្លងដែនដោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ដោយសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ១៤,៨៥៤ នាក់ រួមទាំងកុមារ ៦,១៥០ នាក់ និងស្ត្រីជាង ៤,០០០ នាក់ផងដែរ ខណៈចំនួនអ្នកស្លាប់នៅខាងអ៊ីស្រាអែលវិញ មានប្រហែល ១,២០០នាក់ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Anadolu

ចុចអាន៖ អ៊ីស្រាអែល និងក្រុមហាម៉ាស ប្រកាសច្បាំងសង្គ្រាមរយៈពេលវែង ក្រោយបទឈប់បាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខាត់ សុឃីម
ជីវិតកម្សាន្ដ១២ វិនាទី មុន

អ្នកនាង ខាត់ សុឃីម ផ្តួចផ្តើមគំនិតបង្កើតព្រឹត្តិការណ៍តន្ត្រីបុរាណ «Solo កន្ទ្រឹម» ខណៈកំពុងត្រូវការអ្នកឧបត្ថម្ភ

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ក្រៅ​ពី​ថែម​កម្ចី​ជិត​៣ពាន់​លាន​ដុល្លារ អង់គ្លេស​ប្រកាស​ផ្ដល់​មីស៊ីល ៥ ០០០​គ្រាប់​ឲ្យ​អ៊ុយក្រែន

ព័ត៌មានជាតិ៧ នាទីutes មុន

ស្ថានទូតខ្មែរនៅជប៉ុនឱ្យពលរដ្ឋនៅតំបន់ OFUNATO ប្រយ័ត្នគ្រោះថ្នាក់ដោយភ្លើងឆេះព្រៃក្នុងតំបន់នោះ

សហគ្រាសចិន
សន្តិសុខសង្គម១០ នាទីutes មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

នយោបាយ១១ នាទីutes មុន

សម្ដេចធិបតី៖ យើងមិនអាចរស់នៅក្នុងស្រមោលនៃអតីតកាលជារៀងរហូតនោះទេ

សន្តិសុខសង្គម១៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម