Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសមួយនៅ អឺរ៉ុប ផ្ដល់គ្រឿងបន្លាស់យន្តហោះចម្បាំងឲ្យ អ៊ីស្រាអែល ទោះដឹងថាបំពានច្បាប់ក៏ដោយ

បានផុស

នៅ

យោងតាមកាសែតហូឡង់ NRC បានរាយការណ៍កាលពីដើមខែនេះថា រដ្ឋាភិបាលហូឡង់នឹងបន្តផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់យន្តហោះចម្បាំង F-35 ទៅឲ្យប្រទេសអ៊ីស្រាអែលដែលកំពុងជាប់ដៃប្រយុទ្ធជាមួយក្រុមហាម៉ាស បើទោះបីជាមានការព្រមានជាផ្លូវការអំពីការរំលោភច្បាប់មនុស្សធម៌អន្តរជាតិនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតមួយនេះបានឲ្យដឹងទៀតថា ទោះបីជាមេធាវីរបស់ក្រសួងការពារជាតិព្រមានពីការបំពានច្បាប់សសង្គ្រាមចំពោះការផ្ដល់គ្រឿងបន្លាស់បែបនេះក៏ដោយ ក៏រដ្ឋាភិបាលហូឡង់នៅតែបន្តផ្ដល់វាទៅឲ្យអ៊ីស្រាអែលដដែល ដោយសារតែអ៊ីស្រាអែលបានប្រើប្រាស់យន្តហោះចម្បាំង F-35 ទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សារួចទៅហើយ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលហូឡង់ក៏បានចេញមកឆ្លើយតបទៅវិញផងដែរថា ការបន្តផ្គត់ផ្គង់គ្រឿងបន្លាស់ទៅឲ្យអ៊ីស្រាអែល ដោយសារតែមិនមានព័ស្តុតាងណាមួយដែលបង្ហាញថា យន្តហោះ F-35 របស់អ៊ីស្រាអែលជាប់ទាក់ទិននឹងក្នុងការរំលោភបំពានលើច្បាប់មនុស្សធម៌នោះទេ ។

ប៉ុន្តែយ៉ាងណា រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ។

យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១៤,៨០០ នាក់ រួមទាំងកុមារ និងស្ត្រីជាង ១០,១៥០ នាក់ត្រូវបានសម្លាប់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សលើស ៣៦,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ កងទ័ព អ៊ីស្រាអែល ប្រទះផ្លូវរូងក្រោមដីថ្មីមួយទៀតរបស់ក្រុមហាម៉ាស បំពាក់ដោយម៉ាស៊ីនត្រជាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម