Connect with us

ព័ត៌មានអន្ដរជាតិ

បាងកក លែងក្លាយជាទីកន្លែងដែលល្អបំផុតសម្រាប់បរទេសមករស់នៅ

បានផុស

នៅ

បើយោងតាមការស្ទង់មតិចុងក្រោយពី InterNations ដែលជាសេវាកម្មលក់ទំនិញអនឡាញទៅកាន់ជនបរទេសនៅជុំវិញពិភពលោកបានឲ្យដឹងថា ទីក្រុងបាងកកបានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ ៦ ទៅលេខ ៩ ក្នុងចំណោមទីក្រុងល្អបំផុតសម្រាប់ជនបរទេសមករស់នៅ និងធ្វើការក្នុងឆ្នាំ ២០២៣ នេះ ។

ក្រុងបាងកករបស់ប្រទេសថៃលែងក្លាយជាទីកន្លែងដែលល្អបំផុតសម្រាប់បរទេសមករស់នៅហើយ បន្ទាប់ពីត្រូវបាន​ទម្លាក់ដោយទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី​ ដែលបច្ចុប្បន្នបានជាប់ចំណាត់ថ្នាក់លេខ ៨ នៅទូទាំងពិភពលោក និងជាទីក្រុងល្អបំផុតសម្រាប់នៅអាស៊ីអាគ្នេយ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ សម្រាប់ទីក្រុងចំនួន ៣ របស់អេស្ប៉ាញ ឈរនៅលើកំពូលគេ​សម្រាប់ជនបរទេសរស់នៅល្អបំផុត រួមមាន ទីក្រុង Malaga ស្ថិតនៅលំដាប់លេខ ១, ទីក្រុង Alicante លេខ ២ និងទីក្រុង Valencia ស្ថិតលេខ ៣ ។ ចំណែកចំណាត់ថ្នាក់លេខ ៤​ បានទៅលើទីក្រុង Al Khaimah, លេខ ៥ ទីក្រុង​ Abu Dhabi របស់អារ៉ាប៊ីសាអូឌីត ខណៈទីក្រុង Madrid ស្ថិតនៅទី ៦ ហើយ Mexico City លំដាប់ទី ៧ ។

សូមបញ្ជាក់ថា InterNations មានសមាជិក ៥ លាននាក់នៅទូទាំងពិភពលោក​ ហើយការស្ទង់មតិត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីជ្រើសរើសទីក្រុងល្អបំផុត និងអាក្រក់បំផុតសម្រាប់ជនបរទេសមករស់នៅ និងធ្វើការនៅទូទាំងពិភពលោក ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Nation Thailand

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម