Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង បង្គាប់ឲ្យ ជប៉ុន សងការខូចខាតដល់ទាសករផ្លូវភេទសម័យ​សង្គ្រាមក្នុងម្នាក់ ១៥ ម៉ឺនដុល្លារ

បានផុស

នៅ

តុលាការកំពូលរបស់កូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍បានបង្គាប់បញ្ជាឲ្យរដ្ឋាភិបាលជប៉ុនបង់ថ្លៃសងការខូចខាតទៅដល់ទាសករផ្លូវភេទក្នុងសម័យសង្គ្រាម បន្ទាប់ពីបានទាត់ចោលបណ្ដឹងដែលដាក់ដោយក្រុមសាច់ញាតិរបស់ពួកគេទៅកាន់តុលាការជាន់ទាប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តុលាការកំពូលក្នុងទីក្រុងសេអ៊ូលបានចេញសាលក្រមនេះ បន្ទាប់ពីបានពិនិត្យពិច័យលើការវិនិច្ឆ័យរបស់តុលាការជាន់ទាបដែលទាត់ចោលការទាមទាររបស់ដើមបណ្ដឹងចំនួន ១៦ រូប ខណៈដែលពួកគេម្នាក់ៗប្ដឹងទារទឹកប្រាក់ចំនួន ២០០ លានវ៉ុន ឬប្រហែល ១៥ ម៉ឺនដុល្លារ ជា​សំណង​សម្រាប់​ការ​ឈឺ​ចាប់​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ ។

តុលាការនៅទីក្រុងសេអ៊ូលបានកំណត់ និងសម្រេចទៀតថា រដ្ឋាភិបាលជប៉ុនត្រូវទទួលខុសត្រូវចំពោះថ្លៃខូចខាតតាមការអះអាងដោយដើមបណ្តឹង ខណៈនៅក្នុងសេចក្តីសម្រេចនោះទៀតសោត តុលាការបានលើកឡើងថា “នៅក្រោមច្បាប់អន្តរជាតិ វាគឺជារឿងសមហេតុផលសម្រាប់ជប៉ុនក្នុងការទទួលស្គាល់យុត្តាធិការរបស់តុលាការកូរ៉េខាងត្បូង” ។

តុលាការបញ្ជាក់ថា “ការកៀរគរ ក៏ដូចជាការលួងលោមស្ត្រីឲ្យធ្វើជាទាសករផ្លូវភេទនៅលើឧបទ្វីបកូរ៉េ គឺជាអំពើខុសច្បាប់ ហើយគួរតែមានការផ្ដល់សំណងណាមួយជាទីគាប់ចិត្ត” ។ ប៉ុន្តែអំឡុងពេលសេចក្ដីសម្រេចនោះ មិនមាន​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ណា​ម្នាក់​ចូល​រួម​ក្នុង​ដំណើរ​ការ​នេះឡើយ ខណៈទីក្រុង​តូក្យូ​ប្រកាន់​ជំហរ​ថា ​បណ្តឹង​នេះ​គួរ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​ផ្អែក​លើ​អភ័យឯកសិទ្ធិ​អធិបតេយ្យភាព ។

ទន្ទឹមនោះ សេចក្តី​សម្រេច​នេះ​នឹង​ត្រូវ​បិទបញ្ចប់ ​ប្រសិន​បើ​រដ្ឋាភិបាល​ជប៉ុន​មិន​ប្តឹង​ឧទ្ធរណ៍​បកទៅ​តុលាការ​កំពូល​របស់​កូរ៉េ​ខាង​ត្បូងវិញ ។ ទោះយ៉ាងណា អនុរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Okano Masataka បានធ្វើការតវ៉ាជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសជប៉ុន លោក Yun Duk-min រួចទៅហើយ ដោយលោកលើកឡើងថា សេចក្តីសម្រេចនេះពិតជាគួរឲ្យសោកស្តាយជាទីបំផុត ។

លោក Okano បាននិយាយថា រដ្ឋាភិបាលជប៉ុនមិនអាចទទួលយកសេចក្តីសម្រេចដែលបដិសេធអភ័យឯកសិទ្ធិអធិបតេយ្យដូចមានចែងក្នុងច្បាប់អន្តរជាតិ ក៏ដូចជាការទទួលស្គាល់ការទាមទាររបស់ដើមបណ្តឹងនោះទេ ហើយរដ្ឋាភិបាលទីក្រុងតូក្យូសូមរក្សាជំហរថា បញ្ហាពាក់ព័ន្ធនឹងទាសករផ្លូវភេទសម័យសង្គ្រាម គឺត្រូវបានដោះស្រាយរួចរាល់ទាំងស្រុងទៅហើយនៅអំឡុងឆ្នាំ ១៩៦៥ នៅពេលដែលប្រទេសជប៉ុន និងកូរ៉េខាងត្បូងនៅមានទំនាក់ទំនងទ្វេភាគីធម្មតា ។

គួរបញ្ជាក់ថា អធិរាជជប៉ុនបានធ្វើអាណានិគមលើឧបទ្វីបកូរ៉េពីឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥ ខណៈស្ត្រីអាស៊ីប្រមាណ ៤០ ម៉ឺននាក់ដែលភាគច្រើនមកពីប្រទេសចិន និងឧបទ្វីបកូរ៉េត្រូវបានបង្ខិតបង្ខំ បោកប្រាស់ ឬចាប់ពង្រត់ឲ្យធ្វើជាទាសករផ្លូវភេទនៅឯផ្ទះបនយោធាជប៉ុន ទាំងនៅមុន និងអំឡុងពេលសង្គ្រាមផ្ទុះឡើងនៅតំបន់ប៉ាស៊ីហ្វិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ក្រុមគាំទ្រយោធា មីយ៉ាន់ម៉ា ចោទ ចិន ថាលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេស របស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម