ព័ត៌មានអន្ដរជាតិ
កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ៩ ឆ្នាំ លោក ប្រាយុទ្ធនិងភរិយា សល់ទ្រព្យយ៉ាងក្រាស់ក្រែល
NACC បានបើកគណនីអចលនទ្រព្យរបស់ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ឆ្នាំ២០២៣ ជាលើកដំបូងក្នុងរយៈពេល ៩ឆ្នាំ និងភរិយារបស់លោកមានទ្រព្យសម្បត្តិសរុប ១៣០ លានបាត កាំភ្លើង ៩ដើម ដី៥កន្លែង ទ្រព្យសម្បត្តិច្រើនជាង ១.៥លានបាត ព្រមទាំងរថយន្តទំនើបៗជាច្រើន។

កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា គឺជាថ្ងៃដែលប្រជាជនថៃគ្រប់រូបទន្ទឹងរង់ចាំ បន្ទាប់ពីគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) បានបង្ហាញទ្រព្យសម្បត្តិ និងបំណុលរបស់អ្នកកាន់ការិយាល័យនយោបាយរបស់ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា អតីតនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ។ នេះជាលើកទីមួយហើយដែលគណនីអចលនទ្រព្យត្រូវបានបើកក្នុងរយៈពេល ៩ ឆ្នាំក្រោយកាន់តំណែងនាយករដ្ឋមន្ត្រី ។
សម្រាប់លោក ប្រាយុទ្ធ ចាន់អូចា ក្នុងករណីលាលែងពីតំណែងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ បញ្ជាក់ថា ឧត្តមសេនីយ៍រូបនេះនិងលោកស្រី ណារ៉ាផន ចាន់អូចា ជាភរិយា មានទ្រព្យសម្បត្តិសរុប ១៣០,១៩១,១៦២.៩២ បាត គ្មានបំណុល បែងចែកជាប្រាក់បញ្ញើ ១៣.៧៧៣.៨៨១.០២ បាត ការវិនិយោគ ៦៤.១០២.៧៤២.៣៦ បាត, ដី ៣.២៥៦.០៦០ បាត, ផ្ទះ និង អាគារ ១.៨០០.០០០ បាត, យានជំនិះ ១០.៥០០១.០០០ បាត និង ទ្រព្យសកម្ម ១០.០៧០១.០០០ បាត។
លើសពីនេះថែមទៀតដែរ ប្តីប្រពន្ធនេះមានប្រាក់តម្កល់ ១០.៤១៥.៤៧៩.៥៤បាត, ដី៥.៨៩២.០០០បាត, ផ្ទះនិងអគារ១.៨០០.០០០បាត, យានជំនិះ១.២០០.០០០បាត, ទ្រព្យសម្បត្តិផ្សេងទៀត ១២.២២០.០០០បាត ។
ចំពោះដីវិញ មានសរុបចំនួន៥ ឡូតិ៍ នៅទីក្រុងបាងកក ខេត្ត Phetchaburi ខេត្ត Chiang Mai និងខេត្ត Nakhon Ratchasima ចំណែករថយន្តវិញមាន ៥គ្រឿង បែងចែកជារថយន្ត Ford Ranger ស៊េរីឆ្នាំ ២០០៥ រថយន្ត Mercedes Benz 5600L រថយន្ត ម៉ូដែលឆ្នាំ ២០១១ ម៉ូដែលរថយន្ត Porsche Panamera ឆ្នាំ ២០០៩ រថយន្ត Toyota Alphard ឆ្នាំ ២០២៣ និងម៉ូដែលរថយន្ត Toyota Alphard ឆ្នាំ ២០១២។ ចំណែកទ្រព្យសម្បត្តិផ្សេងទៀត ចែកចេញជាចិញ្ចៀន និងកងដៃ១០វង់ នាឡិកា១៣វង់ ខ្សែកមាស៦ខ្សែ អាវុធ៩ដើម កង់២គ្រឿង គ្រឿងអលង្ការ២៥ឈុត ចិញ្ចៀន ក្រវិល និងខ្សែក មានតម្លៃសរុប៥លានបាត ចំណែកលោកស្រី ណារ៉ាផន មានគ្រឿងអលង្ការ២៥ឈុត នាឡិកា៤ មានតម្លៃសរុប ១២ លានបាត។
បន្ថែមពីលើនេះលោកស្រី ណារ៉ាផន ទទួលបានប្រាក់ចំណូលចំនួន ៤៥៣.៣៥១ បាតពីប្រាក់សោធននិវត្តន៍ និងប្រាក់ឧបត្ថម្ភសម្រាប់កិច្ចប្រជុំ។ លោកស្រីបានរាយការណ៍អំពីការចំណាយសរុបចំនួន ២.៦៦៣.៨១៤ បាត ក្នុងនោះ ឧត្តមសេនីយ៍ ប្រាយុទ្ធ ២.២៦៣.៨១៤ បាត ជារបស់លោកស្រី ណារ៉ាផន ៤០០.០០០ បាត។
ប្រសិនបើត្រលប់ទៅឆ្នាំ ២០១៤ ទ្រព្យសម្បត្តិសរុបរបស់ប្តីប្រពន្ធមានចំនួន ១២៨,៦៦៤,៥៣៥បាត បំណុលសរុបមានចំនួន ៤៦៤,៧៤៥ បាត ១០២,៣១៧,១៥២ បាតជាកម្មសិទ្ធិរបស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ដែលធ្វើឲ្យគាត់មានទ្រព្យសម្បត្តិ ២៧,៩ លានបាត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាយតម្លៃមហាសាលក្នុងពិធីរៀបការរបស់ Pu Praya និងស្វាមីអ្នកជំនួញ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង