Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ទម្លាក់គ្រាប់បែកកម្ទេចម៉ាស៊ីនភ្លើងរបស់មន្ទីរពេទ្យ ឥណ្ឌូណេស៊ី នៅតំបន់ហ្គាហ្សា

បានផុស

នៅ

ក្រសួង​សុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា​បាន​និយាយកាលពីថ្ងៃព្រហស្បតិ៍​ថា កងកម្លាំងការពារជាតិ​អ៊ីស្រាអែល (IDF) ​បានបើកការវាយប្រហារទម្លាក់គ្រាប់បែកកម្ទេច​ម៉ាស៊ីនភ្លើងរបស់មន្ទីរពេទ្យ​ឥណ្ឌូណេស៊ីដែលមានទីតាំងនៅ​ភាគ​ខាងជើងតំបន់​ហ្គាហ្សា​ស្ទ្រីប​ ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងលោក Ashraf al-Qudra បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “មន្ទីរពេទ្យឥណ្ឌូណេស៊ីទទួលរងនូវការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងយ៉ាងសន្ធាប់ ជាពិសេសគឺបានកំណត់គោលដៅទៅម៉ាស៊ីនភ្លើងដើម្បីផ្ដាច់ចរន្តអគ្គិសនី ក៏ដូចជាលើអគារធំៗរបស់មន្ទីរពេទ្យផងដែរ ខណៈរហូតមកដល់ពេលនេះជីវិត​របស់​អ្នកជំងឺ និង​បុគ្គលិក​ពេទ្យប្រមាណ ២០០ នាក់​គឺ​ស្ថិត​ក្នុង​ហានិភ័យ​ ចំ​ពេល​មាន​ការ​វាយប្រហារ​មិនស្រាកស្រាន្តបែបនេះ” ។

ទន្ទឹមនោះ ការវាយប្រហារនេះបានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលការផ្អាកបាញ់មនុស្សធម៌រវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ដែលនឹងចាប់ផ្ដើមអនុវត្តនៅតំបន់ហ្គាហ្សាស្ទ្រីបនៅម៉ោង ៧ ព្រឹកថ្ងៃសុក្រនេះ ។

ប៉ុន្តែយ៉ាងណា រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ។

យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១៤,៨០០ នាក់ រួមទាំងកុមារ និងស្ត្រីជាង ១០,១៥០ នាក់ត្រូវបានសម្លាប់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សលើស ៣៦,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ កងទ័ព អ៊ីស្រាអែល ប្រទះផ្លូវរូងក្រោមដីថ្មីមួយទៀតរបស់ក្រុមហាម៉ាស បំពាក់ដោយម៉ាស៊ីនត្រជាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម