ព័ត៌មានអន្ដរជាតិ
ក្រោយអនុវត្តបទឈប់បាញ់ រថយន្តដឹកជំនួយ៣គ្រឿងដំបូង ចូលទៅក្នុងតំបន់ ហ្គាហ្សា
តាមសេចក្តីរាយការណ៍របស់ Aljazeera, រថយន្តជំនួយដំបូងចំនួន៣គ្រឿង បានចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយក្នុងនោះមានពីរគ្រឿងដឹកប្រេងឥន្ធនៈ ចំណែកមួយគ្រឿងទៀតដឹកហ្គាស។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/image-1849.png)
រថយន្តទាំងនេះ ត្រូវបានគេឃើញចតនៅចំណត ហើយនឹងត្រូវផ្ទេរទៅកាន់ស្ថានីយ៍នានា ក្នុងពេលឆាប់ៗ។
រថយន្តដឹកជំនួយទាំងនេះ បានចូលទៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីអ៊ីស្រាអែលនិងក្រុមហាម៉ាស ចាប់ផ្តើមអនុវត្តបទឈប់បាញ់ជាផ្លូវការរយៈពេល៤ថ្ងៃ ខណៈចំណាប់ខ្មាំងដែលឃុំឃាំងនៅតំបន់ហ្គាហ្សាស្ទ្រីប នឹងត្រូវដោះលែង ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន។
បន្ទាប់ពីការចរចាដ៏យូរ ការផ្អាកបាញ់បានចាប់ផ្តើមនៅម៉ោង៧ព្រឹក (ម៉ោងនៅអ៊ីស្រាអែល) ហើយនៅម៉ោង៤រសៀល ក្រុមដំបូងនៃចំណាប់ខ្មាំងជាស្រ្តីនិងកុមារចំនួន១៣នាក់ នឹងត្រូវ ដោះលែងចេញពីតំបន់ហ្គាហ្សា បន្ទាប់មក មានការដោះលែងអ្នកទោសប៉ាឡេស្ទីន (មិនបញ្ជាក់ចំនួន) ចេញពីពន្ធនាគារអ៊ីស្រាអែល។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/image-1850.png)
ក្នុងរយៈពេល៤ថ្ងៃ ចំណាប់ខ្មាំងយ៉ាងតិច៥០នាក់ ត្រូវបានគេរំពឹងថានឹងដោះលែង ដោយបន្សល់ទុកចំណាប់ខ្មាំង១៩០នាក់ទៀត នៅក្នុងដៃរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។
ក្នុងរយៈពេលដូចគ្នានេះ អ្នកទោសប៉ាឡេស្ទីនប្រមាណ១៥០នាក់ ត្រូវគេរំពឹងថានឹងដោះលែង ហើយជំនួយបន្ថែមក៏នឹងបញ្ជូនចូលទៅក្នុងតំបន់ហ្គាហ្សាផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ អ៊ីស្រាអែល-ហាម៉ាស ចាប់ផ្តើមបទឈប់បាញ់រយៈពេល៤ថ្ងៃជាផ្លូវការ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច