ព័ត៌មានអន្ដរជាតិ
ស្រ្តីអង់គ្លេសម្នាក់ស្លាប់ដោយសារផឹកទឹក ក្នុងពេលដែលគ្រូពេទ្យរវល់ចុចទូរស័ព្ទ
ស្រ្តីជនជាតិអង់គ្លេសម្នាក់បានស្លាប់ភ្លាមៗដោយសារតែផឹកទឹកច្រើន ពេលចូលសម្រាកពេទ្យ។ ក្រោយការពិនិត្យបានរកឃើញថា គិលានុបដ្ឋាយិកាកំពុងរវល់លេងទូរស័ព្ទដៃ ហើយមិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺ។
នៅថ្ងៃទី២៣ ខែវិច្ឆិកា គេហទំព័រ Daily Mail បានរាយការណ៍ថា Michelle Whitehead ដែលជាស្រ្តីជនជាតិអង់គ្លេសមានកូនពីរនាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីផឹកទឹកច្រើនពេក ពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅ Nottinghamshire ដោយសារតែនាងបង្ហាញសញ្ញានៃការថប់បារម្ភ និងឆាប់ខឹង ។

ក្នុងអំឡុងពេលដែលនាងនៅក្នុងមន្ទីរពេទ្យសម្រាកព្យាបាលជំងឺ ស្រ្តីមានកូនពីររូបនេះបានផឹកទឹកច្រើន មុនពេលធ្លាក់ចូលទៅក្នុងស្ថានភាពសន្លប់។ ក្រោយមកទើបខាងមន្ទីពេទ្យប្រកាសថានាងបានបាត់បង់ជីវិតហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតរបស់សេវាសុខភាពសាធារណៈ Nottinghamshire (NHS) បានកំណត់ថា តាមពិតឧប្បត្តិហេតុអាចបញ្ចៀសបាន ប្រសិនបើគិលានុបដ្ឋាយិកាយកចិត្តទុកដាក់បន្ថែមទៀតអំពីអ្នកជំងឺ ខណៈតាមការស៊ើបអង្កេតបានរកឃើញថា គិលានុបដ្ឋាយិកាកំពុងលេងទូរសព្ទ ទើបបណ្ដាលឲ្យរឿងនេះកើតឡើង ទោះបីជាទូរស័ព្ទចល័តត្រូវបានហាមឃាត់នៅក្នុងបន្ទប់អ្នកជំងឺក៏ដោយ ។
មន្ត្រីជំនាញដែលធ្វើការស៊ើបអង្កេតនេះក៏បាននិយាយថា អ្នកស្លាប់បានផឹកទឹកច្រើន ។ ប៉ុន្តែដោយសារគិលានុបដ្ឋាយិកាដែលបំពេញកាតព្វកិច្ចមិនបានមើលថែ គេមិនដឹងថាតើអ្នកស្លាប់បានផឹកទឹកប៉ុន្មានក្នុងអំឡុងពេល១០នាទីដែលគិលានុបដ្ឋាយិកាកំពុងបំពេញបេសកកម្មនោះទេ។ លោកក៏បានសម្តែងការព្រួយបារម្ភថា បើមិនមានការកែតម្រូវទេ អាចនឹងមានមនុស្សស្លាប់ច្រើនជាងនេះ។
យ៉ាងណាមិញ ស្វាមីរបស់សពបានផ្ដល់បទសម្ភាសន៍ថា ប្រពន្ធគាត់នឹងនៅមានជីវិត ប្រសិនបើក្រុមគ្រូពេទ្យមើលថែភរិយាគាត់បានល្អជាងនេះ ប៉ុន្តែទម្រាំដល់ពេលដែលមន្ត្រីដឹងថាមានអ្វីខុសឆ្គងនោះ វាហួសពេលទៅហើយ។
បើយោងតាមការិយាល័យអាហារូបត្ថម្ភបញ្ចាក់ថា ការពុលទឹកគឺបណ្តាលមកពីការផឹកទឹកច្រើនពេក បណ្តាលឲ្យមានជាតិទឹកច្រើននៅក្នុងឈាម និង hyponatremia dilutional ដែលធ្វើឲ្យឈឺក្បាល រមួលក្រពើ ប្រកាច់ ឬខ្សោយសាច់ដុំ ក្អួតចង្អោរ ហើម និងប៉ះពាល់ដល់កោសិកាខួរក្បាល ដែលអាចមានគ្រោះថ្នាក់ និងឈានដល់ការស្លាប់ចំពោះក្រុមដែលមានហានិភ័យខ្ពស់នៃការពុលទឹក ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ត្រីអាយុ ១០៤ឆ្នាំ ទម្លាយអាថ៌កំបាំងនៃសុខភាពល្អ មិនមែនជាការហាត់ប្រាណជាប្រចាំឡើយ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៣ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា